គ្រឿងសម្អាងរាប់រយកេសច្រកក្នុងការុង ត្រៀមលោតឆត្រឆ្លងអូរព្រំដែនចូលកម្ពុជា តែត្រូវភាគីថៃទប់ស្កាត់ទាន់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ គ្រឿងសម្អាងប្រភេទម្សៅក្រែមរាប់រយកេសច្រកក្នុងការុង ដែលពួកឈ្មួញទុច្ចរិត ត្រៀមលោតឆត្រឆ្លងអូរព្រំដែនពីទឹកដីប្រទេសថៃ ចូលក្នុងប្រទេសកម្ពុជា ក្បែរច្រកទ្វារអន្តរជាតិ«ដូង» ក្នុងស្រុកកំរៀង ត្រូវបានកម្លាំងទាហានថៃ បង្ក្រាបបានទាន់ពេល កាលពីថ្ងៃទី ៣ តុលា ជាមួយនឹងរថយន្តសណ្ដោងរ៉ឺម៉ក ដែលដឹកទំនិញខុសច្បាប់នោះមកកាន់តំបន់ព្រំដែន។
គេមិនស្កាល់អត្តសញ្ញាណឈ្មួញទុច្ចរិតខាងភាគីកម្ពុជា ដែលរង់ចាំទទូលទំនិញពីឈ្មួញទុច្ចរិតខាងភាគីថៃទេ ប៉ុន្តែបើតាមប្រភពព័ត៏មានថា ក្រុមទាហានថៃ បានឃាត់ខ្លួនជនជាតិថៃម្នាក់ជាអ្នកបើកបរថយន្តសណ្ដោងរ៉ឺម៉ក ដឹគទំនិញខុសច្បាប់នោះ។
សមត្ថកិច្ចថៃ បានឃាត់រថយន្តនោះ ពេលកំពុងដឹកជញ្ជូនទំនិញដែលគួរឲ្យសង្ស័យនោះមួយចំនួននៅលើរថយន្តសណ្ដោងរ៉ឺម៉ក និងមួយចំនួនទៀតរកឃើញលាក់ទុកនៅក្នុងចម្ការ។ ទំនិញទាំងនោះត្រូវបានឈ្មួញទុច្ចរិតជនជាតិថៃ ដឹកមកកាន់តំបន់ព្រំដែន ក្នុងទឹកដីស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ក្បែរច្រកទ្វារអន្តរជាតិ«ដូង» ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែលគេសង្ស័យថា ពួកឈ្មួញថៃ ត្រៀមបញ្ជូនទំនិញគ្រឿងសម្អាងទាំងនោះ ចូលតាមច្រករបៀងលួចលាក់ណាមួយ នៅក្បែរៗច្រកទ្វារអន្តរជាតិ«ដូង»នោះ មកឲ្យឈ្មួញទុច្ចរិតខាងភាគីកម្ពុជា ប៉ុន្តែពេលដឹកជញ្ជូនក៏ត្រូវសមត្ថកិច្ចថៃ នៅខេត្តច័ន្ទបុរី បង្ក្រាបបានទាន់ពេលវេលា។
បើតាមប្រភពព័ត៏មានបានឱ្យដឹង ទំនិញគ្រឿងសម្អាងដែលក្រុមឈ្មួញទុច្ចរិតគ្រោងលួចនាំចូលកម្ពុជានោះ មានរាប់រយកេសច្រកការុងចំនួន៥៧ការ៉ុង។ ទំនិញទាំងនោះ ត្រូវបានរឹបអូសដោយសមត្ថកិច្ចថៃ មុនពេលបញ្ជូនឆ្លងដែនចូលប្រទេសកម្ពុជា៕






ចែករំលែកព័តមាននេះ