ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ដាំ​ដើមឈើ​ ៖ «​មួយ​ខ្នង​ផ្ទះ មួយ​ដើម​» ដើម្បី​ក្រុង​ពោធិ៍សាត់​បៃតង និង​គួរ​ឱ្យ​ចង់​រស់នៅ

5 ថ្ងៃ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ ដើម្បី​ចូលរួម​លើកកម្ពស់​សោភ័ណ​ភាព​ទីក្រុង និង​បង្កើន​គម្រប​បៃតង​ក្នុង​មូលដ្ឋាន រដ្ឋបាល​ក្រុង​ពោធិ៍សាត់ សូម​អំពាវនាវ និង​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ក្រុង​ពោធិ៍សាត់ ចូលរួម​ក្នុង​យុទ្ធនាការ​ដាំ​ដើមឈើ ក្រោម​ប្រធានបទ «​មួយ​ខ្នង​ផ្ទះ មួយ​ដើម​»​។

គោលបំណង​សំខាន់​ៗ​ការ​ដាំ​ដើមឈើ​ត្រឹមតែ ១​ដើម នៅ​មុខ​ផ្ទះ ឬ​ក្នុង​បរិវេណ​ដី​ផ្ទះ​របស់​បងប្អូន នឹង​រួមចំណែក​យ៉ាង​ធំធេង​ដល់​៖
-​ការ​បង្កើន​ខ្យល់អាកាស​បរិសុទ្ធ​៖ កាត់​បន្ថយកម្ដៅ បង្កើត​កម្លាំង​បៃតង និង​កាត់​បន្ថយ​សារធាតុបំពុល​ក្នុង​បរិយាកាស​។
-​លើកកម្ពស់​សោភ័ណ​ភាព​៖ ប្រែក្លាយ​លំនៅ​ដ្ឋា​ន និង​ផ្លូវ​សហគមន៍​ឱ្យ​មាន​ភាព​ស្រស់បំព្រង ត្រជាក់​ភ្នែក និង​ទាក់ទាញ​។
-​ការពារ​បរិស្ថាន​៖ បង្កើត​ម្លប់​ត្រជាក់ កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ធ្វើ​ឱ្យ​ក្រុង​ពោធិ៍សាត់​ក្លាយជា «​ទីក្រុង​បៃតង​» គំរូ​។

«​ដាំ​ដើមឈើ​ថ្ងៃនេះ ដើម្បី​សុខភាព និង​អនាគត​កូនចៅ​យើង​នៅ​ថ្ងៃស្អែក​»​។

រដ្ឋបាល​ក្រុង​ពោធិ៍សាត់ សូម​លើកទឹកចិត្ត​ដល់​គ្រប់​គ្រួសារ អាជ្ញាធរ​ដែនដី សង្កាត់​-​ភូមិ និង​យុវជន​ទាំងអស់ ចូលរួម​ដាំ និង​ថែរក្សា​ដើមឈើ​ឱ្យ​លូតលាស់​ល្អ ដើម្បី​រួម​គ្នា​កសាង​ក្រុង​ពោធិ៍សាត់​ឱ្យ​កាន់តែ​ស្អាត មាន​បៃតង និង​បរិស្ថាន​ល្អ​ប្រសើរ​!​។ ទេសចរណ៍​ដើម្បី​ទាំងអស់​គ្នា​ទាំងអស់​គ្នា​ដើម្បី​ទេសចរណ៍​។

ទេសចរណ៍​រីក​លូតលាស់​ក្នុង​សន្តិភាព
បុគ្គល​ម្នាក់​ៗ​ជា​អ្នក​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ម្នាក់​។

ការ​ដាំ​ដើមឈើ​នេះ​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់ ថ្ងៃ​ទី​3-10-2026 វេ​ណ​កាន់បិណ្ឌ​ទី​7 ដឹកនាំ​ដោយ​លោក ផាយ ឡេ​ង អភិបាល​នៃ​គណៈ​អភិបាលក្រុង ដោយ​មានការ​ចូលរួម​ពី​បុគ្គលិក​អង្គការ​ផង​ដែរ​៕