ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយយកកូនជាង២ខួប មកផ្ញើសន្តិសុខ ប្រាប់​ថា «សុំផ្ញើ​មួយភ្លែត» បែរជាទៅបាត់ឈឹង រហូត​ផ្អើ.លដល់អាជ្ញាធរ​

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រីអាយុ​ប្រហែលជាង២ខួប​ ត្រូវ​បាន​ស្ត្រី​ជា​ម្តាយ​យក​មក​ផ្ញើ​នឹង​សន្តិសុខ​ម្នាក់​តាំង​ពី​ល្ងាច​ដល់​យប់ មិនឃើញ​មក​យកវិញ​ ត្រូវ​បាន​សន្តិសុខ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​មក​ទទួល​យក​ទៅ​ថែ​រក្សា ។

ហេតុការណ៍​ខាងលើ​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កើត​ឡើ​​ង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី២ ​ខែ​តុលា ឆ្នាំ​២០២៦ នៅចំណុច​ទល់មុខ ឃ្លាំង​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​ចាក់​សំរាម​ស្ទឹង​មាន​ជ័យ​ចាស់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភពពី​បុរស​ជា​សន្តិសុខ​យាម​នៅ​ទល់​មុខ​ឃ្លាំង​ខាង​លើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា មុនពេលកើតហេតុ ខណៈរូប គាត់​កំពុង​តែ​ធ្វើ​ការ​ងារ​ដូច​សព្វដង លុះនៅវេលា​ម៉ោង​ប្រហែល​៤​ល្ងាច ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​បាន​ដើ​រមក ដោយ​យ​ក​កូន​ស្រី​ខាង លើ ​និង​មាន​បង្វិច​ថង់​មួយ ហើ​​យប្រាប់​​គាត់​ថា សុំ​ផ្ញើ​កូន​មួយ​ភ្លែត ​តែ​មិន​​បាន​​ប្រាប់​ហេតុ​ផលនោះទេ​ បន្ទាប់​មក​ស្ត្រី​រូប​នោះ​ក៏​បាន​ចេញ​ទៅ​បាត់​ ។

តាម​ប្រភពដដែល​បន្ត​ទៀត​ថា លុះ​ពេល​ចាំ​បាត់​ៗ មិន​ឃើញ​ស្ត្រី​ជា​ម្តាយ​មក​យក​កូនវិញ​ ទើ​​ប​បុរស​ជា​សន្តិសុខ​យាម​នៅ​ទី​តាំង​ខាង លើ​បាន​រាយការណ៍​បន្ត​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មកកាន់​​ទីតាំង​កើ​​ត​ហេតុ ។

ក្រោយ​កើ​​ត​ហេតុ អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ បាន​ចុះមកទទួល​យក​ក្មេង​ស្រី​ខាង​លើ​ទៅ​ថែរក្សា រង់​ចាំ​ស្វែងរក​សាច់​ញាតិ​ឱ្យ​មក​ទទួល​យក តែ​បើ​ក្នុងករណីរក​មិន​ឃើញ អាជ្ញាធរ​នឹង​ប្រគល់​​ជូន​ទៅ​ខាងមន្ទីរ​សង្គម​កិច្ច និង​អតីត​យុទ្ធ​ជន ដើម្បី​យក​ទៅ​បី​ចាច់​ថែ​រក្សា ៕​