ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​តៃកុង​ឡាន​ម្នាក់​ដែល​បៀតបៀន​ផ្លូវភេទ​លើ​កុមារី​សិស្សសាលា ៣​នាក់ និង​លួច​ថត​សិស្ស​ចូល​បន្ទប់​ទឹកជា​ច្រើន​នាក់

1 អាទិត្យ មុន

ខេត្តកណ្ដាល ៖ នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៦ សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល បាន​ចុះ​សហការ​ជាមួយ​នគរបាល​ស្រុក​អង្គស្នួល និង​មាន​កម្លាំង​ជំនាញ​មក​ពី​ក្រសួងមហាផ្ទៃ អង្គភាព​ការពារ​កុមារ (CPU) និង​ការិយាល័យ​ស៊ើបអង្កេត សន្តិសុខ​មាតុភូមិ នៃ​ស្ថាន ទូត​អា​មេ​រិ​ក ហៅ​កាត់​ថា HSI ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង ផង​ដែរ បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ម្នាក់ ជា​អ្នក​ដឹក​សិស្សសាលា​ឯកជន​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​បឹង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល យក​ទៅ​សាកសួរ តាម​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​សិស្ស​ពាក់​ពន្ធ​ករណី​.​បៀតបៀន​ផ្លូវភេទ​លើ​កុមារី សិស្សសាលា ចំនួន​៣​នាក់ និង​បង្កប់​កាមេរ៉ា​នៅ​ក្នុង​បន្ទប់ទឹក លួច​ថត​សិស្ស​ចេញចូល​បត់​ដៃ​បត់ ជើង​ជា​ច្រើន​នាក់ ។

នៅ​មុន​នេះ​បន្តិច ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា “​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា ថ្មី​ៗ​នេះ​មាន​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​បង្ហោះ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​មាន​ខ្លឹមសារ​ថា ៖ ដល់ករ ! តៃកុង​ឡាន​សាលា​ឯកជន​ម្នាក់ បាន​បៀតបៀន​កេរ្តិ៍ខ្មាស់ លើ​សិស្សសាលា​ជា​កុមារី​ជាង​៤០​នាក់ នៅ​ខេត្តកណ្តាល ។

យោង​តាម​សំណើរ​សុំ​កិច្ច​ប្រតិបត្តិការ​ស៊ើបអង្កេត​របស់​អង្គភាព​ការពារ​កុមារ (CPU) ​ពាក់ព័ន្ធ​ករណី​ផលិត​កាន់កាប់​រូបភាព សម្ភារៈ​អាសអាភាស​កុមារ និង​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន ទម្ងន់ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ ។ ក្រោយ​ពី​ទទួល​បាន​សំណើរ​ខាងលើ​ភ្លាម ដោយ​មានការ​សម្របសម្រួល​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ ​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​រ​នគរបាល​ខេត្តកណ្តាល ចាត់​ឱ្យ​កម្លាំង នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឡុ​ង សា​វុ​ធ ស្នងការ​រង សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជា​លទ្ធផល ៖

ករណី ៖ ផលិត​កាន់កាប់​រូបភាព សម្ភារៈ​អាសអាភាស​កុមារ និង​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ ។
ថ្ងៃខែ​កើតហេតុ ៖ អំឡុង​ខែកក្កដា ឆ្នាំ​២០២៥ និង​ខែសីហា ឆ្នាំ​២០២៦ ។
ទីកន្លែង​កើតហេតុ ៖ សាលា​អន្តរជាតិ ខ​.​ព​.​ភ​.​ប​.​ញ ទីតាំង​នៅ​ភូមិ​បឹង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ចំនួន​០៣​នាក់ (​កុមារី​) ។

ជនសង្ស័យ​០១​នាក់ ឈ្មោះ ស៊ឹ​ម សុ​គា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ អ្នក​បើករថយន្ត មាន​ទីលំនៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។
ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​លទ្ធផល អវិជ្ជមាន (-)

វត្ថុ​តាង​ចាប់​យក​រួម​មាន ៖
-​ទូរ​សព្ទ​០១​គ្រឿង ម៉ាក OPPO A3X ពណ៌​ឈាម​ជ្រូក​។
-​រថយន្ត ចំនួន ០២​គ្រឿង
១.​ម៉ាក រ៉េ​ហ្វ ពណ៌​ឈាម​ជ្រូក ផលិត​ឆ្នាំ​១៩៩៧ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2O-1945​។
២.​ម៉ាក ស៊ាំ​យ៉ុ​ង ពណ៌​ស ផលិត​ឆ្នាំ​(​មិន​ស្គាល់​)  ពាក់​ផ្លា​លលេ​ខ ភ្នំពេញ 2DI-0427 ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​ខាងលើ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕