ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បះបោរ​នៅ​អង់​គ្លេស​​ស្លា.ប់​មនុស្ស​​​ទី៥មា្នក់​ទៀត​

13 ឆ្នាំ មុន

​ការបះបោរ​បណ្តាល​ឱ្យ​មនុស្សស្លា.ប់​យ៉ាង​តិច​​៥នាក់​​ហើ​យ ជាមួយនឹង​​ការស្លា.ប់របស់បុរស​​អាយុ​​៦៨​ឆ្នាំម្នាក់ ដែល​ត្រូវ​របួសជា​ទម្ងន់​​នៅ​​ជាយក្រុង​​ឡុងដ៍ ភាគខាងលិច​។​
ប៉ូលិស​​​អង់គ្លេស​​រាយការណ៍​កាលពី​​ថ្ងៃទី​​១២ សីហា ពី​ការ​ស្លា.ប់​​របស់​មនុស្ស​​ទី៥ ដែល​ជា​បុរស​​​អាយុ​​៦៨ឆ្នាំ ក្រោយ​​ពី​ត្រូវ​របួស​​ធ្ងន់ ​កាល​ពីយប់ថ្ងៃទី​៨ សីហា នៅ EALING

​ការបះបោរ​បណ្តាល​ឱ្យ​មនុស្សស្លាប់​យ៉ាង​តិច​​៥នាក់​​ហើ​យ ជាមួយនឹង​​ការស្លាប់របស់បុរស​​អាយុ​​៦៨​ឆ្នាំម្នាក់ ដែល​ត្រូវ​របួសជា​ទម្ងន់​​នៅ​​ជាយក្រុង​​ឡុងដ៍ ភាគខាងលិច​។​
ប៉ូលិស​​​អង់គ្លេស​​រាយការណ៍​កាលពី​​ថ្ងៃទី​​១២ សីហា ពី​ការ​ស្លាប់​​របស់​មនុស្ស​​ទី៥ ដែល​ជា​បុរស​​​អាយុ​​៦៨ឆ្នាំ ក្រោយ​​ពី​ត្រូវ​របួស​​ធ្ងន់ ​កាល​ពីយប់ថ្ងៃទី​៨ សីហា នៅ EALING ជាយក្រុង​ភាគខាង​លិចនៃក្រុង​ឡុងដ៍ ពេលមាន​ភាពចលា​ចល​។​

នាយករដ្ឋមន្ត្រី​អង់គ្លេស​​ លោក​ដាវីដ ​កាមីរ៉ូន ​​បានលាតត្រដាង​​កាលពីថ្ងៃទី​១១ សីហា ​​ពីវិធានការ​ថ្មីៗ​ប្រឆាំង​​ការបះបោរ​ដោយមិន​បដិ​សេធ​ឡើយនូវ​ការប្រើកង​ទ័ព​នា​ពេលអនាគត ខណៈភាពស្ងប់ស្ងាត់​កើតមាន​វិញ​២យប់​ហើយ បន្ទាប់ពី​​៤ថ្ងៃ​ជាប់​ៗគ្នា​​មានអំពើ​ហិង្សា​។​

ការបាត់បង់​​ដោយសារ​ការ​​បះបោរក្នុង​​​ទីក្រុង​​ទាំងឡាយ​​របស់អង់គ្លេស​មានដល់​​២២៥​លានអឺរ៉ូ ។ នេះជា​តួលេខ​បណ្តោះអាសន្ន​​​របស់​បណ្តា​ក្រុមហ៊ុន​​ធានារ៉ាប់រង នៃបណ្តា​​​ក្រុម​វិជ្ជា​ជីវៈ។ ប៉ូលិស​ក្រុងឡុងដ៍​ប្រកាសពី​ការ​ចាប់ខ្លួន​មនុស្ស​១.០៥១នាក់​ក្នុងក្រុងនេះ ហើយ​មនុស្ស​សរុប​ជាង​​១.៥០០​នាក់ ចាប់​ខ្លួន ក្នុង​ប្រទេស​អង់​គ្លេស​ក្នុង​ក្របខណ្ឌ​​​នៃការបះបោរ​៕​​