ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលឹក ៖ «ត្រូវប្រើ AI ធ្វើជាជំនួយការ កុំឱ្យ AI ធ្វើជាមេ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​ប្រសាសន៍​ថា ក្នុង​សម័យ​ទំនើប​នេះ​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត AI កំពុង​តែ​ពេញ​និយម និង​ផុសផុល ប៉ុន្តែ​ចំពោះ​ការ​និយម​ប្រើ​នេះ​សម្តេច បាន​ផ្តាំផ្ញើ​ថា ត្រូវ​ចេះ​ប្រើ AI ធ្វើ​ជា​ជំនួយការ ធ្វើ​យ៉ាងណា​កុំឱ្យ AI ធ្វើ​ជា​មេ ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​លា​ភី នៃ​សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅ​សាល​ស​ន្នី​បាទ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៦ សម្ដេច​ធិ​បតី មាន​ប្រសាសន៍​ថា ខណៈ​ការ​ប្រើប្រាស់ AI កំពុង​មាន​កំណើន មិន​ថា តែ​នៅ​កម្ពុជា ឬ​នៅ​ទូ​ទាំង​សកលលោក​នោះ​ទេ ដូច្នេះ​ត្រូវ​ចេះ​ប្រើ AI ដោយ​វិជ្ជាជីវៈ គុណធម៌ និង​ក្រមសីលធម៌ ហើយ​អ្វី​កាន់តែ​សំខាន់​ត្រូវ​ប្រើ​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​នេះ​ធ្វើ​ជា​ជំនួយការ​វិញ ដោយ​កុំ AI ធ្វើ​ជា​មេដឹកនាំ​មុខ ។

រូបតំណាង

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖ វា​ជា​ធូ​ល​មួយ​ជួយ​យើង​ក្នុង​ការ​ដោះ​ទាល់​ម្តង​ៗ ប៉ុ​ន្តេ​នៅ​តែ​ជា​ការ​គិតគូរ និង​នៅ​តែ​ជា​ការ​គ្រប់គ្រង​របស់​យើង​ដដែល​ទេ ។ ប្រើ AI ធ្វើ​ជា​ជំនួយការ​របស់​យើង កុំឱ្យ​ពឹង​លើ​AI​ជា​មេ​របស់​យើង ដែល​យើង​ត្រូវ​ពឹង​ស្អី​ក៏​បាន​ស្អី​ក៏​បាន គ្រាន់តែ​ប្រាប់​គេ​ឱ្យមក​យើង​សរសេរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ដ្រី​ក៏​បាន​បង្ហាញ​ការ​បារម្ភ​ចំពោះ AI ថែម​ទៀត​ថា បើសិនជា​ម្នាក់​ៗ​ពឹងផ្អែក​លើ AI ពេក​យូរ​ៗ​ទៅ AI នឹង​ក្លាយ​ទៅ ជា​អ្នក​សម្រេចចិត្ត​ឱ្យ​មនុស្ស​ដែល​នេះ គឺជា​គ្រោះថ្នាក់​បំផុត ។ សម្ដេច​ធិ​បតី មាន​ប្រសាសន៍​ទៀត​ថា ម៉ាស៊ីន ទោះបី​ពូកែ​យ៉ាងណា​ក៏​មិន​ដូច​មនុស្ស​ដែរ ខណៈ​ការ​សម្រេចចិត្ត​របស់​មនុស្ស​ផ្អែក​ទៅ​លើ​កត្តា​ច្រើន គឺ​កត្តា​វប្បធម៌ កត្តា​អារម្មណ៍ កត្តា​មនោសញ្ចេតនា កត្តា​កាលៈទេសៈ ។ ដូច្នេះ​បើ​មនុស្ស​ចាប់ផ្ដើម​ប្រើ​ហើយ​ពឹងផ្អែក​ទាំងស្រុង​លើ AI គឺ​ចប់​ហើយ ៕