ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេស៊ីលប៉ះ​ជើងខ្លាំង​អេស្ប៉ាញ​ ឯម្ចាស់ផ្ទះ​កូឡំប៊ីមាន​ប្រៀងជាង​ម៉ិកស៊ិក

13 ឆ្នាំ មុន

ការ​ប្រកួត​បាល់​​ទាត់​ដណ្តើម​ពាន​រង្វាន់​ពិភព​លោក​យុវ​ជន​អាយុ​ក្រោម​20ឆ្នាំ​ នៅ​កូឡុំ​ប៊ី​ថ្ងៃ​នេះ​មាន​4ប្រកួត​។ ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​ប្រេស៊ីល​ជួប​អេស្ប៉ាញ​។ ចំណែក​ឯម្ចាស់​ផ្ទះ​​កូឡុំ​ប៊ី​ និង​អាហ្សង់​ទីន​​​អាច​មាន​សំណាង​ល្អ​។ Spain លេខ 1 មកពី​ពូល C។ 3 ​ប្រកួត​​ជម្រុះ​​​ក្នុងពូល​​គឺ 3-0-0 ​ទាត់​បាល់បាន 11 គ្រាប់ ​និងរបូត​វិញ 2 គ្រាប់ ។ ក្រុម​​ Spain ធ្លាប់​ជាប់​

ការ​ប្រកួត​បាល់​​ទាត់​ដណ្តើម​ពាន​រង្វាន់​ពិភព​លោក​យុវ​ជន​អាយុ​ក្រោម​20ឆ្នាំ​ នៅ​កូឡុំ​ប៊ី​ថ្ងៃ​នេះ​មាន​4ប្រកួត​។ ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​ប្រេស៊ីល​ជួប​អេស្ប៉ាញ​។ ចំណែក​ឯម្ចាស់​ផ្ទះ​​កូឡុំ​ប៊ី​ និង​អាហ្សង់​ទីន​​​អាច​មាន​សំណាង​ល្អ​។

ថ្ងៃ​អាទិត្យ​

​Spain V Brazil

Spain លេខ 1 មកពី​ពូល C។ 3 ​ប្រកួត​​ជម្រុះ​​​ក្នុងពូល​​គឺ 3-0-0 ​ទាត់​បាល់បាន 11 គ្រាប់ ​និងរបូត​វិញ 2 គ្រាប់ ។ ក្រុម​​ Spain ធ្លាប់​ជាប់​ជើង​ឯក​ម្តង​​ឆ្នាំ 1999 , ចំណាត់ថ្នាក់​លេខ 2 ពីរ​ដង គឺ (1985, 2003) ​និង​លេខ 4 ម្តង ក្នុង​ឆ្នាំ ​1995 ។ 4 ប្រកួត​ចុង​ក្រោយគឺ​លេង​​ឈ្នះ Costa  Rica 4-1 , ឈ្នះ Ecuador 2-0, ​​ឈ្នះ Austra​lia 5-1 និង​ឈ្នះ​ Korea Rep 7-6 ដោយ​ការ​ទាត់​បាល់​ប៉េ​ណាល់​ទី​ ក្នុង​ទឹក​ដី​កូឡុំប៊ី ។

Brazil ​ជា​ក្រុមលេខ 1 ​​មកពី​ពូល E ។ ​3 ​ប្រកួត​ជម្រុះ​​ក្នុង​ពូល​គឺ 2-1-0 ​ទាត់​បាល់​បាន 8 គ្រាប់ និងរបូតវិញ 1 គ្រាប់ ។ ក្រុមនេះ​ធ្លាប់​ជាប់​​ជើង​ឯក​​4 ​ដង ក្នុង​ឆ្នាំ​1983 , 1985, 1993 ​និង 2003 ។ ក្រៅ​ពីនេះក្រុម​របស់គេ​​ធ្លាប់​ជាប់ចំណាត់​​ ថ្នាក់​លេខ 2 បី​ដង  និង​លេខ 3 បី​ដង​​​ដែរ ។ 4 ​ប្រកួត​​​ចុង​ក្រោយ​​គឺ​លេង​​ស្មើ Eqypt 1-1 ក្នុងផ្ទះ​​ឈ្នះ Austria 3-0 ​និង​ឈ្នះ Panama 4-0 និង​ឈ្នះ Saudi Arabia 3-0 ក្នុង​ទឹក​ដី​កូឡុំប៊ី ។

ប្រវត្តិ​ជួប​គ្នា 1ប្រកួត​គឺ៖
07-07 Spain 4-2 Brazil

France V Nigeria

France ​ជា​ក្រុម​លេខ 2 មកពី​ពូល A  ។ 3 ​ប្រកួត​ជម្រុះ​​ក្នុង​ពូល​គឺ 2-0-1 ​ទាត់​បាល់បាន 6 គ្រាប់ និងរបូត​​វិញ 5 គ្រាប់ ។ ក្រុម​នេះ មិនធ្លាប់​​​​​ជាប់​ជើង​ឯ​កនោះ​ទេ ។ 4 ​ប្រកួត​ចុង​ក្រោយគឺ​​​​ចាញ់ Colombia 4-1 ក្រៅ​ផ្ទះ ឈ្នះ Korea Rep 3-1 ​​ឈ្នះ Mali 2-0 និង​ឈ្នះ​ Ecuador 1-0  ក្នុង​ទឹក​ដីកូឡុំប៊ី។

Nigeria លេខ 1 មកពី​ពូល D ។ ​3 ​ប្រកួត​​ជម្រុះ​ក្នុង​ពូល គឺ 3-0-0 ទាត់​បាល់បាន 12 គ្រាប់​​​ និង​របូត​​វិញ​​2 ​គ្រាប់ ។ ក្រុមនេះ​មិន​ធ្លាប់​ជាប់​ជើង​ឯក​​តែ​ធ្លាប់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ 2 ពីរ​​លើក​ក្នុងឆ្នាំ 1989 , 2005 និង​លេខ 3 ​ម្តង ​ក្នុងឆ្នាំ 1985 ។ 4 ​ប្រកួត​​ចុ​ងក្រោយ​គឺ​​លេង​ឈ្នះ Guatemala 5-0 ឈ្នះ Croatia 5-2 ​ឈ្នះ Saudi Arabia 2-0 និង​ឈ្នះ​ England 1-0 ក្នុង​ទឹក​ដីកូឡុំប៊ី ។

(ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

Portugal V Argentina

Portugal ធ្លាប់​ជាប់​ជើង​ឯក​ពីរ​ជំនាន់​ គឺ 1989 និង 1991 និង​ចំណាត់​ថ្នាក់​លេខ​3 ម្តង​កាល​ពី​ឆ្នាំ​1995។ ព័រ​ទុយ​ហ្គាល់​គឺ​ជា​ក្រុម​លេខ​1 មក​ពី​ពូល​B។ បី​ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ 2-1-0 ទាត់​បាល់​បាន​2គ្រាប់​ គ្មាន​របូត​សោះ​។ 4ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Uruguay 0-0 ឈ្នះ Cameroon 1-0 ឈ្នះ New Zealand 1-0 និង​ឈ្នះ Guatemala 1-0 ក្នុង​ទឹក​ដី​កូឡុំ​ប៊ី។

Argentina គឺ​ជា​ក្រុម​ធ្លាប់​ជាប់​ជើង​ឯក​ច្រើន​ជាង​គេ​បំផុត​ គឺ​6លើក។ ជើង​ឯក​​ចុង​ក្រោយ​​គឺ​ក្នុង​​ឆ្នាំ​ 2007 ។ អាហ្សង់​ទីន​គឺ​ជាក្រុម​លេខ​1​មក​ពី​ពូល​F ។ បី​ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ 2-1-0 ទាត់​បាល់​បាន​4គ្រាប់​ គ្មាន​របូត​សោះ​។ 4ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Mexico 1-0 ស្មើ England 0-0 បន្ទាប់​មក​ឈ្នះ N-Korea 3-0 និង​ឈ្នះ Egypt 2-1 ក្នុង​ទឹក​ដី​កូឡុំ​ប៊ី​។​

ប្រវត្តិ​ជួប​គ្នា​ 1ប្រកួត​គឺ​៖
05-06 Argentina 0-0 Portugal

Colombia V Mexico

Colombia មិន​ធ្លាប់​ជាប់​ជើង​ឯក​ តែ​ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​លេខ​3ម្តង​ក្នុង​ឆ្នាំ​២០០៣។​ កូឡុំ​ប៊ី​គឺ​ជា​ក្រុម​លេខ​1មក​ពី​ពូល​A ជាមួយ​នឹង​ប្រវត្តិ​ ​បី​ប្រកួត​គឺ 3-0-0 ទាត់​បាល់​បាត់​7គ្រាប់​ និង​របូត​វិញ​1គ្រាប់។ 4ប្រកួត​ចុង​ក្រោយ​គឺ​​ឈ្នះ France 4-1 ឈ្នះ Mali 2-0 ឈ្នះ Korea Rep 1-0 និង​ឈ្នះ​ Costa Rica 3-2 ក្នុង​ផ្ទះ​របស់​ខ្លួន។

Mexico មិន​ធ្លាប់​ជាប់​ជើង​ឯកទេ​ តែ​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​2ម្តង​តាំង​ពី​​ឆ្នាំ​1977។ ម៉ិក​ស៊ិក​គឺ​ជា​ក្រុម​លេខ​2មក​ពី​ពូល​F។ 3ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ 1-1-1 ទាត់​បាល់​បាន​3គ្រាប់​ និង​របូត​វិញ​1គ្រាប់​។ 4ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Argentina 1-0 ក្រៅ​ផ្ទះ ឈ្នះ Korea DPR 3-0 ស្មើ​ England 0-0 បន្ទាប់​មក​លេង​ឈ្នះ ​​Cameroon 3-0 ទាត់​បាល់​ប៉េ​ណាល់​ទី​នៅ​ផ្ទះ​កូឡុំ​ប៊ី​។

ប្រវត្តិ​ជួប​គ្នា​ 2ប្រកួត​គឺ​៖
05-06 Mexico 1-1 Colombia
06-11 Colombia 1-1 Mexico