ក្រោយពេលដែលមានសេចក្តីរាយការណ៍ពីអ្នកវិទ្យាសាស្ត្រជាបន្តបន្ទាប់អំពីហានិភ័យនៃបាតុភូតអែលនីញ៉ូ នៅពេល៦ខែខាងមុខ កាន់តែស្រួចស្រាវ នាយករដ្ឋមន្ត្រី បានពញាក់ការចាប់អារម្មណ៍ទៅស្ថាប័នពាក់ព័ន្ធលើបញ្ហានេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៃផ្លូវជាតិលេខ១០ ប្រវែងសរុប១៩៨,៥១៨ គ.ម នៅព្រឹកថ្ងៃទី១ ខែតុលាថា មានការព្យាករ និងព្រមានពីអ្នកវិទ្យាសាស្ត្រថា អែលនីញ៉ូ អាចសម្លាប់មនុស្សដល់ទៅប្រមាណជា៤៥ ម៉ឺននាក់ នៅប្រហែលជា៦ខែខាងមុខ ចូរប្រុងប្រយ័ត្ន ។

ជាមួយគ្នានោះ សម្តេចធិបតី ក៏បានលើកកម្ពស់ស្ថាប័នឲ្យពិនិត្យ និងគ្រប់គ្រងស្តុកទឹក ដើម្បីដោះស្រាយបញ្ហានានា ដែលគំរាមកំហែងកម្ពុជា ដោយបាតុភូតនេះ ។
គិតត្រឹមឆមាសទី១ នៃឆ្នាំ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម បានចែករំលែកថា កម្ពុជាមានអាងស្តុកទឹកទូទាំងប្រទេសចំនួន១.៦៥៩ អាង ដែលមានសមត្ថភាពស្តុកទឹកអតិបរមាប្រមាណ ៤.០០០លាន ម៉ែត្រគូប ។
នៅក្នុងចំណោមអាងស្តុកទឹកទាំងនេះ អាងស្តុកទឹកធំៗចំនួន ៩ ស្ថិតក្នុងខេត្ត ចំនួន៧ មានសមត្ថភាពស្តុកទឹក អតិបរមាប្រមាណ១.០០០លាន ម៉ែត្រគូប ៕
ចែករំលែកព័តមាននេះ