ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង សហការ​ជាមួយ​ក្រុម​អភិរក្ស ចុះ​បង្ក្រា.ប​បទល្មើស​នេសាទ រុះរើ​របាំង និង​​លែង​កូន​ត្រី​ចូល​ធម្មជាតិ​វិញ

1 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង​សហការ​ជាមួយ​ក្រុម​អភិរក្ស​ត្រី​មេ​ពូជ​ស្រុក​សៀម
បូក បាន​ចុះ​ល្បាត ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស នេសាទ​ខុសច្បាប់​យ៉ាង​សកម្ម ដោយ​បាន​រុះរើ​វត្ថុ​តាង​ខុស
ច្បាប់​ជា​ច្រើន និង​បាន​ដោះ​លែង​កូន​ត្រី​ធម្មជាតិ​ចូល​ទៅ​ក្នុង​ដែនទឹក​វិញ ដើម្បី​ការពារ និង​អភិរក្ស​ជីវចម្រុះ​ក្នុង​តំបន់​។

ប្រតិបត្តិការ​បង្ក្រាប​នេះ ដឹកនាំ​ផ្ទាល់​ដោយ លោកសៅ ពិសិដ្ឋ នាយ​ផ្នែក​រដ្ឋបាល​ជលផល​សេ​កុង សហការ​ជាមួយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង និង​ក្រុម​អភិរក្ស​ត្រី​មេ​ពូជ​ស្រុក​សៀម​បូក ដោយ​បាន​ចុះ​អនុវត្ត​នៅ​ចំណុច​អូរ​សា​ឃូ​ន ភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។

ជា​លទ្ធផល​នៃ​ការ​ចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​សម្រេច​វត្ថុ​តាង និង​សកម្មភាព​ល្មើស​រួម​មានការ រុះរើ និង​បំផ្លាញ​ចោល របាំង​បិទ​អូរ​ចំនួន ២​កន្លែង​។​ដកហូត​លូ​ស្បៃ​មុង​ចំនួន ៣​មាត់ ដែល​មាន​ប្រវែង​សរុប ៤៥​ម៉ែត្រ និង​បង្គោល​ចំនួន ៣០ដើម​។​ទូក​ស្មាច់​ចំនួន ១​គ្រឿង និង​បាន​ប្រលែង​កូន​ត្រី​ចម្រុះ​ចំនួន ៣០​គីឡូក្រាម ចូល​ក្នុង​ដែនទឹក​ធម្មជាតិ​វិញ​ភ្លាម​ៗ ដើម្បី​ធានា​ការ​កើនឡើង​នៃ​វា​រី​សាស្ត្រ​ក្នុង​តំបន់​។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​យ៉ាង​មុតមាំ​ថា ការ​ចុះ​បង្ក្រាប​បទល្មើស​ជលផល​នេះ គឺជា​វិធានការ​ក្តៅ​និង​ជា​បន្តបន្ទាប់​ដើម្បី​ការពារ​ធនធានធម្មជាតិ និង​ធានា​បាន​នូវ​និរន្តរភាព​នៃ​ស្តុក​ត្រី​ទឹកសាប​។ ការ​អភិរក្ស​ត្រី​មេ​ពូជ និង​ការ​ទប់ស្កាត់​រាល់​សកម្មភាព​នេសាទ​ខុសច្បាប់ គឺជា​កិច្ចការ​អាទិភាព​ដ៏​សំខាន់​បំផុត​ដើម្បី​ការពារកុំឱ្យ​មានការ​បំផ្លិចបំផ្លាញ​ពូជ​ត្រី​ពី​សំណាក់​ជន​ខិលខូច​មួយ​ចំនួន​។ សមត្ថកិច្ច​ជំនាញ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ លុប​បំបាត់​រាល់​បទល្មើស​នេសាទ​ខុសច្បាប់ ទាំងអស់​នៅ​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​តុល្យភាព​អេកូឡូស៊ី​។

មន្ត្រី​ជំនាញ​ក៏​បាន​លើក​ឡើង​អំពី​ទោសទណ្ឌ​ចំពោះ​ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់​ដោយ យោង​តាម ច្បាប់​ស្តី​ពី​ជលផល របស់​ព្រះរាជាណាចក្រ​កម្ពុជា ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់ ដូច​ជា​ការ​ប្រើប្រាស់រ​បាំងបិទ​អូរ លូ​ស្បៃ​មុង ឧបករណ៍​ឆក់ ឬ​ឧ​បករណ៍​ហាមឃាត់​ផ្សេង​ៗ​ក្នុង​រដូវ​បិទ​នេសាទ គឺជា​អំពើ​ល្មើសច្បាប់​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​។ ជនល្មើស​ដែល​ហ៊ាន​ល្មើស​នឹង​ច្បាប់​ជលផល និង​ត្រូវ​ទទួល​ទណ្ឌកម្ម​ផ្លូវច្បាប់​រួម​មានការ
ពិន័យ​ជា​ប្រាក់​យ៉ាងច្រើន​តាម​កំណត់​របស់​ច្បាប់​។

ការ​រឹបអូស និង​បំផ្លាញ​ចោល​រាល់​វត្ថុ​តាង និង​ម​ធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​។​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាម​កម្រិត​ធ្ងន់ធ្ងរ​នៃ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​។

អាជ្ញា​ធរមាន​សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ដោយ​បញ្ឈប់​រាល់​ការ​នេសាទ​ខុសច្បាប់ និង​ជួយ​រាយការណ៍​ជា​បន្ទាន់​នៅ​ពេល​បានឃើញ​សកម្មភាព​ល្មើស ដើម្បី​រួមចំណែក​ការពារ​បេតិកភណ្ឌ​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​យើង​ទាំងអស់​គ្នា​៕