ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ដកហូត​​គ្រឿងញៀ.ន​ជិត​១គីឡូក្រាម

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ ធ្វើការ​សហការ​ពន្លាត​ដែន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បន្តបន្ទាប់​គ្នា ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ជិត​មួយ​គីឡូក្រាម​។

ការ​សហការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ចំនួន​៤​នាក់ បាន​ធ្វើ​ឡើង​៖ ដោយ​បានការ​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ហ៊ា​ង ឈាង​លី ស្នងការ​រង កាលពី​ថៃ្ង​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦​កន្លង​ទៅ នៅ​ចំណុច​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ កម្លាំង​នគរបាល​បាន​សហការ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ និង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ស្រាវជ្រាវ​ពន្លាត​សមត្ថកិច្ច​និង​ឈាន​ទៅ​ធ្វើ​ការ​ឃាត់ខ្លួន​បាន​មុខសញ្ញា​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន ចំនួន​៤​នាក់​។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន ទី​១-​ឈ្មោះ ហន សុខា ហៅ ភក្តី ហៅ ដី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ត្រពាំង​ជម្រៅ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ១​កញ្ចប់​ធំ , ទូរស័ព្ទ​ដៃ ១​គ្រឿង​, ម៉ូតូ ១​គ្រឿង​។

ផ្អែក​តាម​ចម្លើយ​របស់​ឈ្មោះ ហន សុខា ហៅ ភក្តី ហៅ ដី និង​បានការ​សម្របសម្រួល​នីតិវិធី​ពី តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ សមត្ថកិច្ច​ឈាន​ទៅ​ឆែកឆេរ​ផ្ទះ​ឈ្មោះ ឌិន រុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​អង្គ​ខ្ជាយ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី (​គេចខ្លួន​) និង​បាន​ឃេ​ី​ញ​បក្ខពួក​ចំនួន​២​នាក់​។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​២-​ឈ្មោះ យ៉ង កុយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ត្រពាំង​ឃ្លោក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ដកហូត​វត្ថុ​តាង ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ូតូ​១​គ្រឿង និង​ទី​៣-​ឈ្មោះ ណុ​ប គី​ម​លៀង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​អ​ង្គុ​ញ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។

នគរបាល​ខេត្តកំពង់ស្ពឺ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ខាងលើ​សមត្ថកិច្ច​បន្ដ​សហការ​ពន្លាត​ដែន​សមត្ថកិច្ច​ដោយ​បាន​សហការ​ជាមួយ​កំលាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ អ៊ុ​ន លាប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ១​កញ្ចប់​, និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​។

ប្រតិបត្ដិការ​ខាង​លេ​ី​សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ សរុប​ចំនួន​៤​នាក់ ធ្វើការ​ដកហូត វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​២​កញ្ចប់​( កញ្ចប់​ធំ​ចំនួន​១ និង​កញ្ចប់​តូច​ចំនួន​១ កញ្ចប់​) ទម្ងន់ ៩៩៨,៩១​ក្រាម (​ជិត​១​គីឡូក្រាម​) ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ,​និង​ម៉ូតូ​​ចំនួន​២​គ្រឿង​ផង​ដែរ​។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​រួម​ជាមួយនឹង​ភស្ដុ​តាង ជា​សារធាតុ​ញៀន នគរបាល​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​​អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕