ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រី​ហ៊ីលឡារី​​ចង់​ឱ្យ​​ប្រទេស​​ដទៃៗ​​ទៀត​​ជំរុញ​​ប្រធានា​ធិបតី​​ស៊ីរី​ឱ្យ​​ចាក​ចេញ​

13 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​លោក​ស្រី​ហ៊ីល​ឡារី​ គ្លីន​តុន កាល​ពី​ថ្ងៃ​ទី​១១ សីហា ចង់​ឱ្យ​ប្រទេស​ដទៃៗ​ទៀត​ ពិសេស​បណ្តា​ប្រទេស​អឺរ៉ុប​ និង​ចិន​រួប​រួម​គ្នា​ជាមួយ​សហ​រដ្ឋ​អាមេរិក​ជំរុញ​ប្រធានា​ធិបតី​ស៊ីរី​ លោក​បាចា​ អាល់​អាសាដ​ ឱ្យ​ចាក​ចេញ​ពី​អំណាច​។ ក្នុង​បទ​សម្ភាស​ន៍មួយ​ជាមួយ​កម្ម​វិធី​ព័ត៌​មាន​ពេល​ព្រឹក​របស់​ទូរ​ទស្សន៍​ CBS

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​លោក​ស្រី​ហ៊ីល​ឡារី​ គ្លីន​តុន កាល​ពី​ថ្ងៃ​ទី​១១ សីហា ចង់​ឱ្យ​ប្រទេស​ដទៃៗ​ទៀត​ ពិសេស​បណ្តា​ប្រទេស​អឺរ៉ុប​ និង​ចិន​រួប​រួម​គ្នា​ជាមួយ​សហ​រដ្ឋ​អាមេរិក​ជំរុញ​ប្រធានា​ធិបតី​ស៊ីរី​ លោក​បាចា​ អាល់​អាសាដ​ ឱ្យ​ចាក​ចេញ​ពី​អំណាច​។

ក្នុង​បទ​សម្ភាស​ន៍មួយ​ជាមួយ​កម្ម​វិធី​ព័ត៌​មាន​ពេល​ព្រឹក​របស់​ទូរ​ទស្សន៍​ CBS លោក​ស្រី​ហ៊ីល​ឡារី គ្លីន​តុន​ បញ្ជាក់​ថា រដ្ឋ​ការ​លោក​អូបាម៉ា​ប្រកាន់​ជំហរ​ច្បាស់​បំផុត​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ទាំង​ឡាយ​​របស់​ខ្លួន​ដែល​ទាក់​ទិន​ដល់​ការ​បាត់​បង់​ភាព​ស្រប​ច្បាប់​របស់​ប្រមុខ​រដ្ឋ​ស៊ីរី​។ ក៏​ប៉ុន្តែ​វា​សំខាន់​ណាស់​យើង​ត្រូវ​ការ​ពុំ​ត្រឹម​តែ​សំឡេង​របស់​អាមេរិក​ឡើយ​។ យើង​ចង់​ឱ្យ​មាន​សំឡេង​ដទៃៗ​ទៀត​របស់​ពិភព​លោក​។

យោង​តាម​លោក​ស្រី​ហ៊ីល​ឡា​រី​ថា បណ្តា​ទណ្ឌ​កម្ម​ត្រូវ​សំដៅ​លើ​បណ្តា​ឧស្សាហ​កម្ម​ប្រេង​កាត​ និង​ឧស្ម័ន​របស់​ស៊ីរី​ដើម្បី​ធ្វើ​ការ​គាប​សង្កត់​លើ​លោក​អាសាដ​។ យើង​ចង់​ឃើញ​អឺរ៉ុប​ឈាន​ទៅ​មុខ​ថែម​ទៀត​ក្នុង​ទិស​ដៅ​នេះ។ យើង​ក៏​ចង់​ឃើញ​ចិន​ចាត់​វិធាន​ការ​នានា​ជាមួយ​យើង​ដែរ៕