ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បុ.ក​គ្នា ស្លា.ប់​ម្នាក់​ របួ.សធ្ងន់​ស្រាល​​៣​នាក់ ​នៅសង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង

1 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​និង​៣​នាក់​ទៀត បាន​រង​របួសធ្ងន់​​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ក្នុងទិសដៅបញ្ច្រាសគ្នា បាន​កើតឡើង នៅ​វេលា​ម៉ោង ៦ និង​២០ នាទី​យប់​ថ្ងៃ​ទី ២៨ ខែ កញ្ញា​ ឆ្នាំ ២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវការ​កៅស៊ូ​ក្នុង​ខេត្ត មុខ​អាហារ​ដ្ឋា​ន​អា​រ៉ែ​ង ស្ថិត​ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1M.6231 បើកបរ​ដោយ​ឈ្មោះ កូវ សៀ​ក​យូ ភេទ​ស្រី​ អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្ដាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង មាន​ដឹក​​អ្នករួមដំណើរ​​២​នាក់ ដែល​ត្រូវជាប្អូន​និង​កូនស្រី​  បើកបរ​ក្នុង​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាកស្មា​ស់រី​វ៉ូ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ 1DB-2581 បើកបរ​ដោយ ឈ្មោះ អ៊ំ ពុ​ទ្ឋី ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ រស់នៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​រលាប្អៀរ បើកបរ​ក្នុង​ដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​បញ្ច្រាសទិស​គ្នា​  ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​និង​ម៉ូតូ scoopy តែ​ម្ដង​។

ក្នុង​ហេតុការណ៍​នោះ ​បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​ម៉ាក់ scoopy រង​របួសធ្ងន់​ស្រាល​ទាំង​៣​នាក់ ចំណែក​ភាគី​ម៉ូត​ស្មា​ស់រី​វូ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ​ ​សមត្ថកិច្ច​ចុះ​ទៅ​​វាស់វែង​និង​បញ្ជូន​ជន​រង​គ្រោះ​ដែល​រង​របួស​ទៅ​ព្យាបាល​នៅ​ម​ន្ទីរ​ពេទ្យ​ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕