ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន ដាក់ចេញ​ផែនការ ៨ ចំណុច ដើម្បីពង្រឹងប្រសិទ្ធ​ភាព​ការងារអន្តោប្រវេសន៍ និងសន្តិសុខព្រំ​ដែន

1 ខែ មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ នៅថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦​នេះ លោក​វរសេនីយ៍ឯក ឈួ​ន សុវណ្ណ​ន​រា នាយ​ប៉ុស្តិ៍ បាន​ដឹកនាំ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ ពង្រឹង​ការងារ​ជំនាញ​អន្តោប្រវេសន៍ និង​សួរសុខទុក្ខ​កងកម្លាំង នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន​។

លោក​វរសេនីយ៍ឯក​ឈួ​ន សុវណ្ណ​ន​រា នាយ​ប៉ុ​ស្តិ៍​ច្រក​ទ្វារ​​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន ​បានអោយ​ដឹង​ថា​កិច្ចប្រជុំ​នេះ​ក៏​បាន​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ និង​ដាក់​ផែនការ​សំខាន់​ៗ​មួយ​ចំនួន​៨​ចំនុច​ខាងក្រោម​៖

ទី​១-ផ្សព្វផ្សាយ​ដល់​កងកម្លាំង​នូវ​ប្រកាស​លេខ ៨៧៣ ប្រ​.​ក ស្តី​ពី​បទ​វិន័យ​នគរបាល​ជាតិ​កម្ពុជា
ទី​២-ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០០២ ស​.​ណ​.​ន​/​អ​.​អ ស្តី​ពី​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

ទី​៣-ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​លេខ ០០៣ ស​.​ណ​.​ន​/​អ​.​អ ស្តី​ពី​នីតិវិធី​សម្រាប់​មន្ត្រី​ប៉ុស្តិ៍​នគរបាល ច្រក​ទ្វារ​អន្តរជាតិ និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ អនុវត្ត​ចំពោះ​អ្នកដំណើរ​ចូល​-​ចេញ​ឆ្លងកាត់ ព្រះរាជាណាចក្រ​កម្ពុជា
ទី​៤-ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង រក្សា​ការ​ស្ងាត់​អង្គភាព គោរព​បទបញ្ជា​របស់​អង្គភាព មិន​ត្រូវ​រើសអើង​ប្រកាន់​បក្ខ​ពួក​ក្នុង​អង្គភាព

ទី​៥-ទទួលខុសត្រូវ​ចំពោះ​តួនាទី​ភារកិច្ច​របស់​ខ្លួន ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់
ទី​៦-បន្ដ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ស្រី្ត​ជនជាតិ​ខ្មែរ​អាយុ​ចាប់ពី​១៨-៣៥​ឆ្នាំ ជៀសវាង​ចាញ់បោក​មេខ្យល់​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​(​ករណី​ជួញដូរ​)

ទី​៧-ហាម​ដាច់ខាត​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​អន្តោប្រវេសន៍ ក៏​ដូច​ជា​សៀវភៅ​គោល​ជំនាញ​អន្តោប្រវេសន៍
ទី​៨-គោលដៅ​ស្លាប​ឆ្វេង ស្លាប​ស្តាំ បង្កើន​ការ​ត្រួតពិនិត្យ​២៤/២៤ ក្នុង​ការ​ទប់ស្កាត់​ទំនិញ​រត់គេច​ពន្ធ​ខុសច្បាប់ ក៏​ដូច​ជា​ការ​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់ ក្នុង​មូលដ្ឋាន​របស់​ប៉ុស្តិ៍​គ្រប់គ្រង​ ៕​