ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​7​ខែ​ឆ្នាំ​2011​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ចូល​ទស្ស​នា​តំ​បន់​អង្គរ​កើន​ជិត​26ភាគរយ

12 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ មន្ដ្រីជាន់ខ្ពស់​អាជ្ញាធរ​អប្សរា​​ថ្លែង​ឱ្យ​ដឹង​ថា ​រយៈពេល​៧​ខែ​ក្នុង​ឆ្នាំ​២០១១ នេះ​ភ្ញៀវ​ទេសចរអន្ដរ​ជាតិ​​​ទិញ​សំបុត្រ​ចូល​ទស្សនារ​មណី​យ​ដ្ឋា​ន​ ប្រវត្ដិសាស្ដ្រ​អង្គរ​មាន​ចំនួន​កើនឡើងជិត២៦ ភាគរយបើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំទៅ​មិញ ដោយ​ផ្តល់​​ចំណូលប្រមាណ​​ជាង២៤លាន​ដុល្លារ​អា​មេ​រិ​ក។

ខេត្ត​សៀម​រាប ៖ មន្ដ្រីជាន់ខ្ពស់​អាជ្ញាធរ​អប្សរា​​ថ្លែង​ឱ្យ​ដឹង​ថា ​រយៈពេល​៧​ខែ​ក្នុង​ឆ្នាំ​២០១១ នេះ​ភ្ញៀវ​ទេសចរអន្ដរ​ជាតិ​​​ទិញ​សំបុត្រ​ចូល​ទស្សនារ​មណី​យ​ដ្ឋា​ន​ប្រវត្ដិសាស្ដ្រ​អង្គរ​មាន​ចំនួន​កើនឡើងជិត២៦ ភាគរយបើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំទៅ​មិញ ដោយ​ផ្តល់​​ចំណូលប្រមាណ​​ជាង២៤លាន​ដុល្លារ​អា​មេ​រិ​ក។ 

លោកម៉ី ម៉ា​រា​ឌី អគ្គនាយករង​អាជ្ញាធរ​អប្ស​រា​​ ទទួល​បន្ទុក​នាយកដ្ឋាន​អភិ​វ​ឌ្ឍ​​ទេសចរណ៍​អង្គរ នៃ​អគ្គនាយកដ្ឋាន​អា​ជា្ញ​ធរ​អប្សរា​មាន​ប្រសាសន៍​ថា ​នៅ​ក្នុង​រយៈពេល៧ខែ ក្នុង​ឆាំ្ន ២០១១​នេះ ​ចំ​នួន​ភ្ញៀវ​ទេសចរអន្ដរជាតិ​ទិញ​សំ​បុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​មាន​ចំនួន ៨១៥.០៨៤នាក់ កើនឡើង២៥,៨៩ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល៧ខែ ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១០ កន្លង​ទៅ ​ដែល​មាន​ចំនួនប្រជា​ង​២​សែន​នាក់ ​ប៉ុណ្ណោះដោយ​ផ្តល់​​ចំណូល​​ដុល​ប្រមាណ​​ជាង២៤លាន​ដុល្លារ​អា​មេ​រិ​ក។

លោក​បន្ថែម​ថា ​តាម​ធម្មតា​ចំពោះ​ការ​លក់​សំបុត្រ​ រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​សុខារបស់​អ្នកឧកញ៉ាសុខ គង់​ ដែល​ក្នុង​នោះ​សំបុត្រ​ត្រូវ​​ចែក​ជា​បី​ប្រភេទ ​និង​តម្លៃ​របស់​វាក៏ផ្សេង​ៗ​គ្នា​ដែរ គឺ​សំបុត្រតម្លៃ២០ ដុល្លារ សម្រាប់រយៈពេលមួយ​ថ្ងៃ សំបុត្រតម្លៃ​៤០ដុល្លារ ​សម្រាប់រយៈ​ពេល៣​ថ្ងៃ និង​សំបុត្រ​​​តម្លៃ៦០ដុល្លារសម្រាប់​រយៈពេល​៧ថ្ងៃ ហើយ​ភ្ញៀវ​ភាគច្រើន​គេ​ទិញ​សំបុត្រសម្រាប់មួយថ្លៃ ។

លោក​បញ្ជា​ក់​​ថា ​កន្លង​​មក​តែងតែ​មានការ​លើក​ឡើង​បែប​ចោទប្រកាន់​ពី​​អ្នក​នយោ​បាយ​មួយ​ចំនួន​ទាក់ទិន​ទៅ ​នឹង​ចំណូល​​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទ​ស្ស​នា​អង្គ​រថា ​មាន​ចំនួន​លើស​ពីនេះ​រាប់​សិប​ដង ​គឺ​ដោយសារ​តែ​ពួក​អ្នក​ទាំងនោះ​គណនា​តាម​របៀប​យក​ចំនួន​ភ្ញៀវ​ទេសចរអន្ដរជាតិ ទាំងអស់​ ដែល​ចូល​មក​កាន់​ខេត្ដសៀម រាប ​ទៅ​គុណ​ជាមួយ​សំបុត្រ​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត ដែល​ការ​គិត បែប​ហ្នឹង​ជា​ចេតនា​កេង​ចំណេញ​ផ្នែក​នយោ​បាយ​​ទាំងស្រុង។

អគ្គ​នាយក​អាជ្ញាធរ​អប្សរាលោកប៊ុ​ន ណា​រិ​ទ្ធ ដែល​គ្រប់គ្រង​រមណី​យ​ដ្ឋា​ន​វប្ប​ធ​ម៌ប្រវត្ដិសាស្ដ្រ អង្គរ​មាន​ប្រសាសន៍​បកស្រាយ​នៅ​ក្នុង​កម្មវិធី​សម​ធ​ម៌​ប្រចាំសបា្ដហ៍​ របស់​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុ​ជាតិ​​ថា ​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ទាំងអស់​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​បែងចែក​ទៅ​តាម​កិច្ចសន្យា​វនិ​យោគ​ដោយ​​ក្នុង​នោះ​ចំណូល១៥ភាគរយ ​ត្រូវ​​រំលែក​ទៅ​ឱ្យ​មូ​លនិធិ​អភិ​វ​ឌ្ឍ​តំបន់​អង្គរ ដែល​គ្រប់គ្រង​​ដោយ​រាជ​រដ្ឋាភិបាល​សម្រាប់​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ស្ពាន ផ្លូវ ឬក៏រៀប​បណ្ដាញ​អគ្គិសនី គឺ​និយាយ​រួមសម្រាប់​អភិ​វ​ឌ្ឍក្នុង​តំបន់​អង្គរ​ផ្ទាល់​។

លោក​​បន្ថែម​ទៀត​ថា ​«យើង​មានការ​ប្រ​យ័ត្ន​​ប្រ​យែង​ខ្ពស់​បំផុត​ចំពោះ​សំបុត្រ​ចូ​ល​ទស្សនា​អង្គរ គឺ​យើង​មាន​គណៈកម្មការ​អន្ដរ​ក្រសួង​​មួយ​គ្រប់គ្រង​បោះ​ពុ​ម្ពត្រឹមត្រូវ​មុន ​នឹង​ប្រគល់​​ឱ្យ​ខាង​អាជ្ញាធរ​អប្សរា ហើយ​បន្ដ​ទៅ​ឱ្យ​ក្រុមហ៊ុន​សុខា​លក់​ទៅ​ឱ្យ​ភ្ញៀវ​ទេសចរ​។

ប​ណ្ណ័​ចូល​ទស្សនា​នោះ​មាន​លេខ​រៀង​ត​ជាប់​គ្នា​ហូរហែ។ ​​យើង​ទទួលយក​មក​ប៉ុន្មាន ​ក្បាល​ត្រូវ​ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​សុខា យក​ទៅ​លក់​ឱ្យ​ភ្ញៀវ បើ​ក្នុង​ករណី​សល់ ​យើង​យក​មកពិនិត្យ​ផ្ទៀងផ្ទាត់​លេខ​វិញ គឺ​ត្រូវ​ពិនិត្យ​យ៉ាង​យកចិត្ដទុកដាក់​បំផុត​មិន​ឱ្យ​មានការ​ភ្លាំងភ្លាត់​ឡើយ​»។

យោង​ទៅ​តាម​របាយ​ការណ៍ ​ប្រាំ​ខែ​ដើមឆ្នាំ ២០១១ របស់​មន្ទីរ​ទេសចរណ៍​ខេត្ដសៀមរាប​បង្ហា​ញ​ឱ្យ​ដឹង​ថា ​ចំនួន​ភ្ញៀវ​ទេសចរអន្ដរ​ជា​តិ​ចូល​មក​កាន់​ទឹកដី​ប្រវត្ដិសាស្ដ្រ​ខេត្ដ​សៀមរាប​​ដ៏​ល្បីល្បាញ​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជាក្នុង​រយៈកាល​ប្រាំ​ខែ​ដើមឆ្នាំ​នេះ ​សរុប​​​មាន​ចំនួន​១.៤៤៣.២០៣នាក់ ប៉ុន្ដែ​ភ្ញៀវ​ទេស​ចរ​មួយ​ចំនួន​​មិន​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​ទេ​គ្រាន់តែ​ធ្វើ​ដំណើរ​ឆ្លង​កាត់​។ ចំណែកភ្ញៀវ​គណៈ​ប្រតិភូ ឬក៏​អ្នក​សិក្សា​ស្រាវ​ជ្រាវ​​ជាដើម​មិនតម្រូវ​ឱ្យ​យក​លុយ​ទេ​សម្រាប់ចូល​ក្នុង​តំបន់​អង្គរ ដូច្នេះ​ហើយ​បានជា​តួលេខ​រវាងស្ថានប័នទាំង​ពីរ​នេះ​មានការ​ខុស​គ្នា៕