ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តមណ្ឌលគិរី ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ល្បែ.ងស៊ីសង​អន​ឡាញ​ខុសច្បាប់​ ៣​ទីតាំង ​នៅ​តាម​ព្រំដែន

3 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក ងិ​ន សុ​វិមាន អភិបាលរង​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ ណែនាំ និង​ឲ្យ​បញ្ឈប់​ការ​លេងល្បែង​អន​ឡាញ​ខុសច្បាប់​គ្រប់​ប្រភេទ (Gambling Online និង Betting Online) ស្ថិត​នៅ​តំបន់​ជាប់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី សរុប​ចំនួន ០៣​ទីតាំង កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ​នេះ​រួម​មាន ទីតាំង​ទី​១ ស្ថិត​នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូរ​រាំង (​ក្រុមហ៊ុន រី​សត អ​ហ្វ មណ្ឌលគិរី អេ​ន​ធើ​ធេ​ន​មិន កូ​អិ​ល​ធី​ឌី​)​។ តាម​ការ​បញ្ជាក់​ពី​អ្នកតំណាង​ឈ្មោះ ផ​ន ភារ​ក្ស (​ភេទ​ប្រុស សញ្ជាតិ​ខ្មែរ​) បាន​ឲ្យ​ដឹង​ថា ទីតាំង​នេះ​បាន​ផ្អាក​សកម្មភាព និង​បិទទ្វារ​ប្រមាណ​ជាង ៣​ខែ​មក​ហើយ​។

ទីតាំង​ទី​២ ស្ថិត​នៅ​ក្បែរ​ទីតាំង​ទី​១ ដោយ​ត្រូវ​បាន​បិទទ្វារ និង​ចាក់សោ​ច្រក​ផ្លូវ​ចូល ព្រមទាំង​គ្មាន​អ្នកតំណាង ឬ​បុគ្គលិក​ប្រចាំការ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមការងារ​មិន​អាច​ចូល​ទៅ​ពិនិត្យ​ខាងក្នុង​បាន​ឡើយ​។​ទីតាំង​ទី​៣ ស្ថិត​នៅ​តំបន់​ព្រំដែន​ច្រក​ទ្វារ​ទ្វេភាគី​ណា​ម​លៀ ស្រុក​ពេ​ជ្រា​ដា​។

លោក ងិ​ន សុ​វិមាន អភិបាលរង​ខេត្តមណ្ឌលគិរី បាន​មាន​ប្រសាសន៍​ថា រដ្ឋបាល​ខេត្ត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​បណ្តែតបណ្តោយ​ឲ្យ​មានការ​បើក​អាជីវកម្ម​ល្បែងស៊ីសង ឬ​ល្បែង​អន​ឡាញ​ខុសច្បាប់​ណាមួយ​កើតឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឡើយ ដើម្បី​ធានា​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។

លោក​អភិបាលរង​ខេត្ត ក៏​បាន​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់​ដល់​តំណាង​ក្រុមហ៊ុន​ដែល​ពុំ​ទាន់​មានច្បាប់ ត្រូវ​ផ្អាក​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​ច្បាប់ ហើយ​ត្រូវ​ប្រញាប់ប្រញាល់​រៀបចំ​ឯកសារ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​កាស៊ីណូ​ឲ្យ​បាន​ត្រឹមត្រូវ ពី​គណៈ កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​) ជា​មុន​សិន ទើប​អាច​ធ្វើ​អាជីវកម្ម​បាន​ស្រប​តាម​ច្បាប់​ជា​ធរមាន​៕