ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀងកំពុងវាយលុកក្នុងស្រុកក្រគរ ខណៈទឹកស្ទឹងពោធិ៍សាត់ក៏​កំពុងហក់ឡើងខ្លាំងដែរ​

2 អាទិត្យ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលស្រុកក្រគរ សូមជូនដំណឹងដល់សាធារណជនបានជ្រាបថា ជំនន់​ទឹកភ្លៀងបានកើតឡើងដោយសារភ្លៀងធ្លាក់រយៈពេល​៤ ទៅ៥ថ្ងៃ នៅតំបន់ប៉ែកខាងលើភ្នំ ដែលបានបណ្តាលឱ្យមានទឹកជំនន់រហ័ស​តាមរយៈស្ទឹងក្រគរ និងបែកវាលតាម ស្ទឹង អូរ​ប្រឡាយមួយចំនួន ធ្វើឱ្យប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋមួយចំនួន​ ផ្លូវ និងស្ពានមួយចំនួនក្នុង​ឃុំឈើតុំ ឃុំស្វាយស ឃុំអន្លង់ត្នោត ឃុំអន្សាចំបក់ និងឃុំក្បាលត្រាច ។

រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន​កំពុងចុះពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន និងត្រៀមអន្តរាគមន៍ជានិច្ច ។ដោយឡែក នៅរសៀលថ្ងៃទី24 ខែកញ្ញា ឆ្នាំ2026 ទឹកស្ទឹងពោធិ៍សាត់​ក៏​កំពុងហក់ឡើងខ្លាំងដែរ ។

ប្រភពព័ត៌មានឲ្យដឹងថា ស្ថានភាពទឹកនៅប៉ែកខាងលើ បានស្រកចុះបានចំនួន២តឹកហើយ តែទឹកក៏បានរុញមកផ្នែកខាងក្រោម ធ្វើឲ្យលិចផ្លូវថ្នល់ ភូមិឋាន និងស្រែស្រូវរបស់ប្រជាពលរដ្ឋនៅតាមឃុំមួយចំនួន ។

នៅយប់នេះ ឬថ្ងៃស្អែក ទឹកនឹងបុកមកកាន់តែខ្លាំងឡើងបន្ថែមទៀត ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់ខ្ពស់ និងបង្កើនការប្រុងប្រយត្ន័ទាំងអស់គ្នា ៕