ត្រឹម១យប់! គ្រោះថ្នា.ក់ចរាចរណ៍ ៣កន្លែងក្បែរគ្នា នៅស្រុកស្វាយទាប ស្លា.ប់២នាក់ របួ.សធ្ងន់៤នាក់
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ មានកណីគ្រោះថ្នក់ចរាចរណ៍កើតឡើង៣កន្លែងក្បែរគ្នា ក្នុងយប់តែមួយ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង៤នាក់ផ្សេងទៀតរបួសធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីទី១កើតឡើងនៅវេលាម៉ោង៦និង២០នាទីយប់ថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ១៤D ចំណុចគីឡូម៉ត្រលេខ៨ ស្ថិតនៅភូមិព្រៃសង្គម ឃុំប្រសូតិ ស្រុកស្វាយទាប រវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់០២នាក់(ស្រី១នាក់)។
ករណីទី២-កើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៦៧ មានចម្ងាយពីករណីមួយ ១០០ម៉ែត្រ ស្ថិតនៅភូមិព្រៃសង្គម ឃុំប្រសូតិ រវាងម៉ូតូបុកជាមួយម៉ូតូរ៉ឺម៉កដឹកជ្រូក បណ្តាលឲ្យយុវជនជិះម៉ូតូរងរបួសបែកក្បាលស្លាប់ភ្លាមៗនីកន្លែងកើតហេតុ ចំណែកអ្នកបើករ៉ឺម៉កដឹកជ្រូករបួសតិចតួច ។
ករណីទី៣-កើតឡើងនៅវេលាម៉ោង១០និង៥នាទីយប់ថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ១៤Dដដែលខាងត្បូងផ្សារប្រសូតិចម្ងាយ៤០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសង្គម ឃុំប្រសូតិ រវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសបែកក្បាលធ្ងន់ធ្ងរ ចំណែកស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង រហូតដល់ព្រឹកថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២៦នេះ មិនទាន់រកឃើញសាច់ញាតិនៅឡើយ ។ មន្ទីរពេទ្យខេត្តស្វាយរៀង បានអំពាវរកសាច៉ញាតិស្រ្តីរងគ្រោះឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ