ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សមត្ថកិច្ច​ខេត្តស្វាយរៀង បង្ក្រាប​ទីតាំង​ឆបោក​អន​ឡាញ ក្នុង​វីឡា​ជួល​១​កន្លែង ឃាត់ខ្លួន​ជនជាតិ​វៀតណាម១៤​នាក់

1 ខែ មុន

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៦​នេះ លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក ប៉េង ពោ​ធិ័​សា អភិបាលខេត្ត និង​លោក ម៉ែ​ន ចាន់​រ៉ា អភិបាលក្រុង​បា​វិត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ដោយ​មានការ​សម្របសម្រួល​ពី​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ទីតាំង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ចំណុច​វីឡា​ជួល ស្ថិត​នៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត ដោយ​ឃាត់ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ១៤​នាក់ ស្រី​០៦​នាក់ (​ជា​ជនជាតិ​វៀតណាម​) ។

ដកហូត​វត្ថុ​តាង​រួម​មាន ៖ កំ​ព្យូ​ទ័​រលើ​តុ All-In-One, ធុង​CPU, ម៉ូនីទ័រ​, ទូរ​សព្ទ​ដៃ និង​សម្ភារ​ប្រើ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ប​ញ្ចូ​ន​មក​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទល្មើស ក្រុមការងារ​បាន​បិទ​ស៊ី​ល ទីតាំង​បណ្ដោះអាសន្ន ៕