ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​បាទី​ ចុះ​ពិនិត្យ​ទីតាំង​ផ្ទះ​ជួល​ ដើម្បី​ទប់ស្កាត់​​បទល្មើសឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា​

2 អាទិត្យ មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៦​នេះ​ លោក​សាយ វណ្ណៈ ​អភិបាលស្រុក​បាទី បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក ចុះ​ធ្វើ​រដ្ឋបាល​ចំហ និង​ពិនិត្យ​ទីតាំង​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​តាំង​ដូង ភូមិ​ផ្សារ​គុម្ព​ឫស្សី និង​ភូមិ​ទួល​ល្ហុង​ ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ​។

លោក​សាយ វណ្ណៈ អភិបាលស្រុក​បាទី បានអោយ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ​ទីតាំង​សរុប ៦​ទីតាំង ដែល​មាន បន្ទប់​ជួល​ចំនួន ១៣៣​បន្ទប់ និង ឃ្លាំង​ចំនួន ១​កន្លែង​។

ដោយ​ពិនិត្យ​ឃើញ​មាន​ជនបរទេស រួម​មាន​៖
ជនជាតិ​បង់​ក្លា​ដែ​ស ស្នាក់​នៅ​ចំនួន ១៧​បន្ទប់ សរុប ៤១​នាក់ ក្នុង​នោះ​ស្រី ២​នាក់​។
ជនជាតិ​ចិន ស្នាក់​នៅ​ចំនួន ៦​បន្ទប់ សរុប ៦​នាក់​។

លោក​អភិបាលស្រុក​បាទី​បាន​បញ្ជាក់​ថា ជា​លទ្ធផល កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ពុំ​បាន​រក​ឃើញ​ទីតាំង​ប្រព្រឹត្ត​សកម្មភាព Scam Online នៅ​តាម​ទីតាំង​ដែល​បាន​ចុះ​ពិនិត្យ​នោះ​ទេ​។ ការ​ចុះ​ត្រួតពិនិត្យ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សន្តិសុខ សណ្តាប់​ធ្នាប់​​សាធារណៈ និង​ការ​បង្ការ ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ​នៅ​ក្នុង​មូលដ្ឋាន​ ៕​