ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនបើក​រថយន្ត​អាល់​ហ្វា​ត​ ពន្លះ​​ក្បាល​នាគ​គល់​ស្ពាន​ប្រសូតិ​ លាន់​ដូច​រន្ទះ​

1 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ករណី​ចរាចរណ៍​ដែល​រថយន្តម៉ាកអាល់ហ្វាតមួយគ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន​ ទំនង​ងងុយដេក​ បើក​បុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​គល់​ស្ពាន​ប្រសូតិ​លាន់​ដូច​រន្ទះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកផ្សារ​ប្រសូតិ​ដែល​កំពុង​ដេក​លង់លក់​នា​ទៀប​ភ្លឺ​ ។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ដែល​បើក​បុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​ខាងលើ​នេះ​ម៉ាក​អាល់​ហ្វា​ត ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2BR-1581 បើកបរ​ដោយ​ជនជាតិ​ចិន និង​អ្នក​រួម​ដំណើរ​ជា​ជនជាតិ​ចិន​ ​ធ្វើ​ដំណើរ​ពី​ទិ​ស​ខាង​លិចទៅ​កើត (​ភ្នំពេញ​-​ក្រុង​បា​វិត​)​ ។​

ករណី​ខាងលើ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រ​មា​ណ​៤ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ​កញ្ញា​ ឆ្នាំ​២០២៦ នៅ​លើ​កំណា​តើ​ផ្លូវជាតិ​លេខ​១ ត្រង​ចំណុច​ក្បាលស្ពាន​ប្រសូតិ​ខាងលិច ស្ថិត​នៅ​ក្នុងភូមិ​ទួល​អង្គប់​ ឃុំ​សំបួរ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​។​

តាម​ប្រភពបាន​​បន្ត​ថា រថយន្ត​នេះ​ដឹក​ជនជាតិ​ចិន សង្ស័យ​មក​ពី​ក្រុងព្រះសីហនុ ឆ្ពោះទៅ​ក្រុង​បា​វិត ដោយ​ធ្វើ​ដំណើរ​ពេល​យប់ ផ្លូវ​ឆ្ងាយ បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ទំនង​អ្នកបើកបរ​ងងុយដេក ងោក​មួយភាំង​ក៏​បុក​ចំ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ក្បាលស្ពាន​ប្រសូតិ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​យ៉ាងដំណំ ។​ រីឯ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​របួសស្រាល​ ​ក្រោយមក​ក៏​មាន​រថយន្ត​ផ្សេង​មក​សាង​យក​ជនជាតិ​ចិន​ទាំងនោះ​ទៅ​ក្រុង​បា​វិត​ ចំណែក​អ្នកបើកបរ​នៅ​ចាំ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​មក​អូស​ចេញពី​ទ្រូងផ្លូវ​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ៕​