ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតសហាយ​ស្មន់​​របស់វេន រូនី ត្រូវជន​មិន​ស្គាល់​មុខ​​មួយ​ក្រុម​វាយ​ធ្វើ​បាប​

13 ឆ្នាំ មុន

នាងហេ​លែន វូដ ​ជា​មិត្ត​របស់​នាង​ជេននី​ហ្វ័រ ​ថុម​សុន ដោយ​ពួកគេទាំង​២​នាក់ បាន​បក​អាក្រាត​​កាលពី​រដូវកាល​បាល់​ទាត់​មុន(២០១០-២០១១) ​ថា បានធ្លាប់​រួម​ដំណេក​​ជា​មួយ​កីឡា​ករ​វេន រូនី ​បច្ចុ​ប្បន្ន​នៅ​លើ​​ផ្ទៃ​មុខ​របស់​នាង​មាន​ការ​ហើម​ជាំ​បាក់​ក្តោង​ច្រមុះ និង​ភ្នែកឡើង​ជាំ​ខ្មៅ​​ក្រោយ​ពី​មាន​បុរស​២​នាក់​ និង​ស្ត្រី៧​នាក់​ចោម​

នាងហេ​លែន វូដ ​ជា​មិត្ត​របស់​នាង​ជេននី​ហ្វ័រ ​ថុម​សុន ដោយ​ពួកគេទាំង​២​នាក់ បាន​បក​អាក្រាត​​កាលពី​រដូវកាល​បាល់​ទាត់​មុន(២០១០-២០១១) ​ថា បានធ្លាប់​រួម​ដំណេក​​ជា​មួយ​កីឡា​ករ​វេន រូនី ​បច្ចុ​ប្បន្ន​នៅ​លើ​​ផ្ទៃ​មុខ​របស់​នាង​មាន​ការ​ហើម​ជាំ​បាក់​ក្តោង​ច្រមុះ និង​ភ្នែកឡើង​ជាំ​ខ្មៅ​​ក្រោយ​ពី​មាន​បុរស​២​នាក់​ និង​ស្ត្រី៧​នាក់​ចោម​រោម​វាយ​ធ្វើ​បាប​ក្នុង​ក្លឹប​កម្សាន្ត​មួយ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ។

តាម​ទីភ្នាក់ងារ​ដឹ​សាន់ របស់​អង់​គ្លេស​ ផ្សាយ​ថា មូល​ហេតុ​ដែល​កើត​​ឡើង ដោយ​សារ​តែ​នាង​ហេលែន មាន​ការ​មិន​ពេញ​ចិត្ត​លើ​ការ​ស្រែក​ចំអក​ថា «រូនី, រូនី» ​និង​ព្យា​​យាម​ចូល​ទៅ​ក្បែរដើម្បី​​ឱ្យ​មនុស្ស​ក្រុម​នេះ​​បិទ​មាត់​កុំ​​និយាយ​ពាក្យ​នេះ​ទៀត ទើប​បង្ក​ឱ្យ​គ្រោះថ្នាក់​ ។ ​នាង​ហេ​លែន ​បាន​និយាយ​​ដោយការ​ភ័យ​ខ្លាច​ថា «ខ្ញុំ​បាន​ដួល​ទៅ​លើ​ឥដ្ឋ ប៉ុន្តែ​នៅ​ពេល​ព្យា​យាម​ក្រោក​ឈរ​ឡើង​ក៏​មាន​ស្ត្រីម្នាក់ ទាត់​ចំមុខ ត្រគាក និង​ខ្នង​ធ្វើ​ឱ្យ​នាង​ឈឺ​ចាប់​​បំផុត» ។

នាង​ហេ​លែនបាន​បញ្ជាក់ថា ​ខ្លួន​ព្យា​យាម​​តស៊ូ​​​​រើ​បម្រះ​ដែរ​​ ប៉ុន្តែដោយ​សារ​ពួកគេ​មានគ្នា​ច្រើន ទើប​ខ្លួនទទួល​ការវាយ​ប្រហារទ្រមខ្លួន​បែប​នេះ ។ ក្រោយហេតុការណ៍​អ្នក​ទាំងពីរ​បាន​ប្តឹង​សមត្ថ​កិច្ច​ប៉ូលិសឱ្យចាប់​ខ្លួន​ជន​បង្ក​​ហេតុ​តាម​រយៈ​​មា៉សីុន​ថត​បង្កប់​នៅ​ក្នុង​​ក្លឹប​កម្សាន្ត​ «វិច​តូរីយ៉ា អ៊ីន» នៅក្រុងបូល​តុន កាលពីថ្ងៃ​អាទិត្យ ​កន្លងទៅ៕