ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ព្រះ​វិហារ​ក្នុង​វត្ត​ស្លា​កែ​ត ស្រុក​គៀនស្វាយ ខូចខាត​សម្ភារស្ទើរ​ទាំងស្រុង

59 នាទី មុន

ខេត្តកណ្តាល ៖ អគ្គិភ័យ​មួយ​បង្ក​ការ​ភ្ញាក់ផ្អើល​ទ្បើ​ង​នា​វេលា​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​វិហារ​វត្ត​ស្លា​កែ​ត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បណ្តាល​ឲ្យ​សម្ភារ​ក្នុង​វិហារ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ។

តាម​របាយការណ៍​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ខាងលើ​នេះ បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​ដុត​ទៀន ហើយ​រលំ​ឆេះ​វាំងនន ហើយ​ក៏​រាល​បន្ត​ឆេះ​សម្ភារ​ក្នុង​ព្រះ​វិហារ រួម​មាន ៖ ដូច​ជា វាំងនន កំរាលព្រំ គងតូច គងធំ រូប​បដិមា​ព្រះពុទ្ធ និង​បន្ត​ឆាបឆេះ​ដល់​ព្រះ​វិហារ​តែ​ម្តង ។

ក្រោយ​ទទួល​ព័ត៌មាន​ករណី​អគ្គិភ័យ​នេះ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​គគីរ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​បាន​រាយ​ការ​ណ៏​ជូន​លោក​អធិការ ដើម្បី​សុំ​អន្តរា​គម​ន៏​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​ពន្លត់ រួម​ទាំង​ប្រជាពលរដ្ឋ ដោយ​ទប់ស្កាត់​មិន​ឲ្យ​អគ្គិភ័យ​ឆាបឆេះ និង​បំផ្លាញ​ព្រះ​វិហារ ខណៈ​ដែល​សមត្ថកិច្ច​បាន​ប្រើ​ទឹក​បាញ់​ពន្លត់​ចំនួន​០២​ឡានទើបរលត់ទាំងស្រុង ៕