ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​ស្រី​គីម​ជុង​អ៊ុន​ថ្កោ.ល​ទោ.ស​ស្ថាប័ន​អាតូមិច​អន្តរ​ជាតិ​ដែល​ពិភាក្សា​អំពី​ការ​កាត់​រំសាយ​នុយ​ក្លេអ៊ែរ

14 ម៉ោង មុន

ទី​ក្រុង​ព្យុង​យ៉ាង៖ ​​លោក​ស្រី​គីម​យូជុង​ដែល​ជា​ប្អូន​ស្រី​របស់​លោក​គីម​ជុង​អ៊ុន និង​ជា​ស្ត្រី​ដែល​មាន​ឥទ្ធិ​ពល​ជាង​គេ​នៅ​កូរ៉េ​ខាង​ជើង​បាន​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ការ​បើក​អង្គ​ប្រជុំ​របស់​ទី​ភ្នាក់​ងារ​អាតូមិច​អន្តរ​ជាតិ​ ហៅ​កាត់​ថា​អាយ​អេ​អ៊ីអេ (IAEA)​។ យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​រដ្ឋ​កូរ៉េ​ខាង​ជើង​ ខេ​ស៊ី​អឹន​អេ (KCNA) លោក​ស្រី​គីម​បាន​ច្រាន​ចោល​ការ​ពិភាក្សា​គ្នា​ស្ដី​ពី​ការ​កាត់​រំសាយ​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង​។ លោក​ស្រី​ចាត់​ទុក​ថា​នោះ​ជា​ការ​ពិភាក្សា​គ្នា​បែប​ឡប់​ឡែ​​តែ​ប៉ុណ្ណោះ​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ លោក​ស្រី​គីម​បញ្ជាក់​ជា​ថ្មី​ថា​​កូរ៉េ​ខាង​ជើង​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ខ្លួន​បាន​ក្លាយ​ជា​រដ្ឋ​នុយ​ក្លេអ៊ែរ​បាត់​ទៅ​ហើយ​ ហើយ​ជំហរ​នេះ​មិន​អាច​ប្រែ​ក្រឡាស់​ជា​ដាច់​ខាត​ទោះ​នៅ​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ​។​​ លោក​ស្រី​ថ្លែង​ថា​គ្មាន​វិធាន​ការ​ណា​មួយ​អាច​កែ​ប្រែ​គោល​ជំហរ​នេះ​ឡើយ​។ ការ​លើក​ឡើង​របស់​លោក​ស្រី​គីម​ធ្វើ​ឡើង​នៅ​ពេល​ដែល​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​អន្តរ​ជាតិ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេ​អ៊ែរ​ និង​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​កាត់​រំសាយ​អាវុធ​នុយ​ក្លេអ៊ែរ​។

ទី​ភ្នាក់​ងារ​ថាម​ពល​អាតូមិច​អន្តរ​ជាតិ​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន​ក្នុង​គោល​បំណង​ដោះ​ស្រាយ​អ្វី​ដែល​ជា​បញ្ហា​​កង្វល់​របស់​ប្រទេស​នានា​ពាក់​ព័ន្ធ​នឹង​ការ​អភិ​វឌ្ឍ​កាន់​តែ​ទំនើប​ឡើង​ៗ​នៃ​អាវុធ​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​។ ការ​ប្រើ​ប្រាស់​ភាសា​ដ៏​មុត​ស្រួច​របស់​ប្អូន​ស្រី​លោក​គីម​ជុង​អ៊ុន​នៅ​ពេល​នេះ​ហាក់​រំលេច​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា​របប​ដឹក​នាំ​នៅ​ទី​ក្រុង​ព្យុង​យ៉ាង​មិន​ទទួល​យក​ការ​ស្នើ​សុំ​សន្ទ​នា​គ្នា​ណា​មួយ​ដែល​អាច​នឹង​កែ​ប្រែ​គោល​ជំហរ​ជា​យុទ្ធ​សាស្ត្រ​ស្ដី​ពី​បញ្ហា​នុយ​ក្លេអ៊ែរ​នោះ​ទេ​។

គួរ​កត់​សម្គាល់​ថា​ថ្មី​ៗ​នេះ​​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ លោក​គីម​ជុង​អ៊ុន​ ប្រកាស​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​ឥត​ព្រំ​ដែន​ជា​មួយ​រុស្ស៊ី​។ លោក​បាន​បញ្ជាក់​អំពី​ជំហរ​នេះ​តាម​រយៈ​ការ​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សារ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​ពូទីន​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​លោក​ពូទីន​ដែល​ផ្ញើ​សារ​​អប​អរ​សាទរ​ខួប​ទី​​៧៨​ឆ្នាំ​នៃ​ការ​បង្កើត​រដ្ឋ​កូរ៉េ​សម័យ​ទំនើប។ នៅ​ក្នុង​លិខិត​នោះ លោក​គីម​អះ​អាង​ថា​រដ្ឋា​​ភិបាល​របស់​លោក​មាន​ឆន្ទៈ​យ៉ាង​មោះ​មុត​បំផុត​ក្នុង​ការ​ពង្រីក​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​រុស្ស៊ី​​នៅ​ក្នុង​ទិដ្ឋ​ភាព​ស៊ី​ជម្រៅ​គ្រប់​ជ្រុង​ជ្រោយ​លើ​គ្រប់​វិស័យ​ដោយ​ឈរ​លើ​គោល​ការណ៍​មិត្ត​ភាព ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ទំនាក់​ទំនង​ជា​សម្ព័ន្ធ​ភាព​នឹង​គ្នា​៕ ប្រភព៖​ Reuters