ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿងគ្រឿ.ងញៀ.នជាង២៥គីឡូក្រាម៖ ជនជាតិវៀត​ណាម៣នាក់​ប្តឹងឧទ្ធរណ៍ប្រឆាំងទោសជាប់ពន្ធនាគារអស់មួយ​ជីវិត

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​គ្រឿងញៀន​ជាង​២៥​គីឡូក្រាម មាន​ជនជាប់ចោទ​ជា​ជនជាតិ​វៀតណាម​៣​នាក់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់គុក​ម្នាក់​មួយ​ជីវិត តែ​ជនជាប់ចោទ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ក៏​សម្រេច​ប្តឹង​ឧទ្ធរណ៍ ទើប​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៦ សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ តែ​ត្រូវ​បាន​លើក​ពេល​ប្រកាស​ដីកា​ទៅ​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០២៦ ខាង​មុខ​នេះ ។

ជនជាប់ចោទ​ជាដើម​បណ្តឹងឧទ្ធរណ៍​ទាំង​៣​នាក់​នោះ​មាន ៖ ១-​ឈ្មោះ ង្វៀ​ង ម៉ា​ញ់​ហា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម ។ ២-​ឈ្មោះ យឿ​ង ឌឹ​ក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម និង​៣-​ឈ្មោះ ង្វៀ​ង ធី​ឡាន ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ​វៀតណាម ។

ជនជាប់ចោទ​ទាំង​៣​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចាប់ខ្លួន កាល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤ នៅ​ខុន​ដូ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​បាន​រឹបអូស​នូវ​សារធាតុ​ញៀន​ជា​ច្រើន​ប្រភេទ​សរុប​ប្រមាណ​ជាង​២៥​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​ជាង​៨១​គីឡូក្រាម​ទៀត ។

សូម​បញ្ជាក់​ថា សំណុំរឿង​ខាងលើ​នេះ កាលពី​ខែមេសា ឆ្នាំ​២០១៥ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​លើកយក​មក​បើក​សវនាការ និង​បាន​ផ្ត​ន្ទ​ទា​ទោស​ជនជាប់ចោទ​ដាក់គុក​ក្នុង​ម្នាក់​មួយ​ជីវិត និង ពិន័យ​ជា​ប្រាក់​ចំនួន​១០០​លាន​រៀល ពី​បទ​.​រក្សា​ទុក ជួញដូរ និង​ផលិត​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ៕