ក្រុងដូនកែវផ្លាស់ប្តូរមុខមាត់ថ្មី ៖ តំបន់បៃតងមាត់បឹងតាកែវ ត្រៀមស្វាគមន៍ភ្ញៀវទេសចរ
- តាកែវ
ខេត្តតាកែវ ៖ ក្រុងដូនកែវ ដែលជាបេះដូង និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច-វប្បធម៌ដ៏សំខាន់នៃខេត្តតាកែវ កំពុងតែផ្លាស់ប្តូរមុខមាត់ថ្មី យ៉ាងស្រស់ឆើតឆាយ និងគួរឱ្យកត់សម្គាល់។
ក្រោមការដឹកនាំ និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ផ្ទាល់ពីលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រដ្ឋបាលខេត្តបាននិងកំពុងជំរុញយ៉ាងសកម្ម នូវគម្រោងកែលម្អទីធ្លាសួនច្បារមាត់បឹងតាកែវ ឱ្យប្រែក្លាយទៅជាតំបន់បៃតងដ៏ស្រស់បំព្រង និងប្រកបដោយមន្តស្នេហ៍ទាក់ទាញចិត្តប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរជិតឆ្ងាយឱ្យមកកម្សាន្ត។
ទន្ទឹមនឹងដំណើរការអភិវឌ្ឍន៍ដែលកំពុងប្រព្រឹត្តទៅយ៉ាងសកម្មនេះ រដ្ឋបាលខេត្តតាកែវ ក៏បានសម្តែងនូវការខន្តី និងសុំការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចំពោះផលប៉ះពាល់បណ្តោះអាសន្ន ឬការរំខានផ្សេងៗដែលកើតចេញពីការដ្ឋានសំណង់មាត់បឹងតាកែវក្នុងន័យរួមគ្នាសាងសង់ទីក្រុងឱ្យកាន់តែស្អាត និងមានផាសុកភាពនាពេលអនាគត៕




ចែករំលែកព័តមាននេះ