ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលចំហ និងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួន ០៣ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ប្រតិបត្តិការនេះមានការចូលរួមពីលោកវរសេនីយ៏ឯក ឡាយ ចន្នី ស្នងការរងខេត្ត លោកអធិការក្រុងបាវិត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ។
ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ដកហូតរថយន្ត ០១គ្រឿង សម្ភារៈអេឡិចត្រូនិច និងថវិការមួយចំនួន។ ម៉ូនីទ័រចំនួន០១គ្រឿង, ធុងCPU ចំនួន០២គ្រឿង, កុំព្យូទ័រយួរដៃចំនួន ០១គ្រឿង, អាយផេតចំនួន០៥គ្រឿង, ទូរសព្ទដៃចម្រុះ ៣០គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួន ០៦គ្រឿង, ដុំCCTVចំនួន០១គ្រឿង, ឧបករណ៍ចម្លងសម្លេងចំនួន១០គ្រឿង, លិខិតឆ្លងដែន១៨ក្បាល (ជប៉ុន១៦ក្បាលស្រី០១ក្បាល និង ចិន០២ក្បាលប្រុស) ។
ចំពោះជនសង្ស័យទាំង ០៤នាក់រួមមាន ជនជាតិចិន ០២នាក់ និងជនជាតិខ្មែរ ០២នាក់ ព្រមទាំងសម្ភារៈ និងថវិការមួយចំនួន ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបន្តនីតិវិធី។ ចំពោះទីតាំងបិទសៀលបណ្តោះអាសន្ន ៕
















ចែករំលែកព័តមាននេះ