ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកកម្ពស់សេវាសុខាភិបាល ៖ មន្ទីរពេទ្យបង្អែកខេត្តកំពត ចាប់ផ្តើមសាងសង់អគារវេជ្ជសាស្ត្រ Scan និង MRI ថ្មី

3 អាទិត្យ មុន
  • កំពត

ខេត្តកំពត​ ៖ ​ដើម្បី​លើកកំពស់​សេវា​ពិនិត្យ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ ពី​សំណាក់​លោក​វេជ្ជបណ្ឌិត​ និង​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែកញ្ញា ​ឆ្នាំ​២០២៦​នេះ នៅ​ក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត មាន​រៀបចំ​ពិធី​ក្រុង​ពាលី​ តាម​បែប​សាសនា​សុំ​សេចក្តីសុខ​ និង​បញ្ចុះ​បឋម​សីលា​សាងសង់​អគារ​វេជ្ជសាស្ត្រ​ថ្មី​មួយ​ខ្នង​បន្ថែម​ទៀត ​ដែល​មាន​ទំ​ហំ​៨ម៉ែត្រ​​គុណ​នឹង​១២​ម៉ែត្រ​ មាន​២​បន្ទប់​ គឺ​បន្ទប់​ស្គែ​ន ​និង​បន្ទប់​ MRI ដែលការសាង​សង់​ស្ថិត​ក្នុង​ទីតាំង​បរិវេណ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ខាងលិច​អគារ​មន្ទីរ​ពេទ្យ​ព្យាបាល​កុមារ​។

ការ​ប្រារព្ធ​កម្មវិធី​នា​ព្រឹក​នេះ​ផង​ដែរ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់​លោក​ជំទាវ យូ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​វេជ្ជបណ្ឌិត ឈុ​យ ឆូ​ង ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត លោក​សំ ទេ​ត្រា អគ្គនាយក​ក្រុមហ៊ុន ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​មន្ទីរពេទ្យ​បង្អែក​ និងក្រុមការងារ​ក្រុមហ៊ុន​សំណង់ ​បាន​ចូលរួម​ក្នុង​​ពិធី​​ក្រុង​ពាលី​ និង​ការ​បញ្ចុះ​បឋម​សីលា​សាងសង់​អគារ​មួយ​ខ្នង​នា​ព្រឹក​នេះ​ផង​ដែរ​៕