ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ទទួលបានការបំពាក់ប្រព័ន្ធគ្រប់គ្រងអ្នកដំណើរ CBMS ជំហាន២
- តាកែវ
ខេត្តតាកែវ ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិន បានដឹកនាំ និងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងទទួលស្វាគមន៍ ក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ០១ក្រុម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ ចក់ អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ និងក្រុមការងារបច្ចេកទេសជំនាញ ចំនួន ១០នាក់ មកបំពេញបេសកកម្មចំនួន ០២ថ្ងៃ(ចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២៦) ក្នុងនោះ៖
-នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបំពាក់ដំឡើងប្រព័ន្ធគ្រប់គ្រងអ្នកដំណើរព្រំដែនកម្ពុជា CBMS ជំហាន២ នៅកន្លែងបញ្ជារបែបបទ ។
-នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅវេលាម៉ោង ៩:៣០នាទីព្រឹក បើកកិច្ចប្រជុំផ្សព្វផ្សាយណែនាំគោលការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបើកវគ្គបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែងនៅបញ្ជរបែបបទ អំពីកម្មវិធីបញ្ជូលទិន្នន័យអ្នកដំណើរប្រព័ន្ធគ្រប់គ្រងអ្នកដំណើរព្រំដែនកម្ពុជា CBMS ជំហាន២ ព្រមទាំងបានធ្វើការប្រគល់សម្ភារៈបច្ចេកទេស មកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដើម្បីបំពេញការងារប្រចាំថ្ងៃរួចរាល់ ៕




ចែករំលែកព័តមាននេះ