ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កងទ័ពជើងទឹក​ឥណ្ឌា​០១​គ្រឿង​ចូល​ចត​កំពង់​ផែ​មូល​ដ្ឋាន​សមុទ្រ​រាមធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​

3 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅព្រឹក​ថ្ងៃ​ទី​១២ ​​កញ្ញា ឆ្នាំ​២០២៦ នេះ នាវា​កងទ័ពជើងទឹក​ឥណ្ឌា ឈ្មោះ INS KULISH (P63) ដឹកនាំ​ដោយ​លោក​វរ​នា​វី​ទោ Suraj Kumar Singh មេបញ្ជាការ​នាវា បាន​ចូល​សំចត​នៅ​ផែ​លេខ​២ មូលដ្ឋាន​សមុទ្រ​រាម​ប្រកបដោយ​សុវត្ថិភាព​​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ពង្រឹង​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​​ពីរ​។

ក្នុង​ឳ​កាសចូល​សំចត នៅ​កំពង់​ផែ​មូលដ្ឋាន​សមុទ្រ​រាម ដោយ​មានការ​ទទួល​ស្វាគមន៍​ពី​នាយ នាយ​រង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម ដឹកនាំ​ដោយ​លោក​ឧត្តមនាវី​ត្រី​  អ៊ិ​ន សុ​ខេមរា មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម ​។ 

ជា​មូ​យ​គ្នា​នោះ​ដែរ ​លោក​ឧត្តមនាវីត្រី​  អ៊ិ​ន សុ​ខេមរា មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម បាន​ទទួល​ស្វាគមន៍​ការ​ចូល​ចត​របស់​នាវា​កងទ័ពជើងទឹក​ឥណ្ឌា​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ ការ​ចូល​សំចត​នៅ​កំពង់​ផែ​មូលដ្ឋាន​សមុទ្រ ប្រកបដោយ​សុវត្ថិភាព និង​សុំ​ជូនពរ​​អោយនាយ នាយ​រង ពល​នាវិក​កងទ័ពជើងទឹក​ឥណ្ឌា​ទាំងអស់​ ទទួល​បាន​សុខ​សុវត្ថិភាព​គ្រប់​គ្នា​ ក្នុង​បេសកកម្ម​ទស្សនកិច្ច ស្នាក់​នៅ​នា​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

តាម​ការ​គ្រោងទុក​ ក្នុង​ការ​ស្នាក់​នៅ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជាគណៈប្រតិភូ​កងទ័ពជើងទឹក​ឥណ្ឌា ​មាន​គម្រោង​ចូល​ជួប​សម្ដែង​ការ​គួ​រសមជា​មួយ លោក​អភិបាល​ខេត្ត​ព្រះ​សីហ​នុ លោក​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម​និង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​មួយ​ចំនួន​ផង​ដែរ ។

​