ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េស​ស៊ី​សប្បាយ​​ជា​មួយ​​គូ​ស្នេហ៍​​​នៅលើ​​នាវា​​កម្សាន្ត​

13 ឆ្នាំ មុន

កីឡា​ករ​លីយ៉ូណេល ម៉េស​ស៊ី នាំ​មិត្តភក្តិ​​រួម​ក្លឹប​ដេនៀល ​អាល​វ៉េស ​​កីឡា​ករ​រ​បស់​​​ក្លឹប Barcelona ទៅ​សម្រាក​​លំហែ​កាយ​នៅតំបន់​​អ៊ីប៊ី​សា ។ ​កីឡា​ករ​ល្បី​​ទាំង​២​រូប​នោះ​បាន​ជិះ​នាវា​ដើរ​កម្សាន្ត​​ ហើយ​​កីឡា​ករ​ម៉េស​ស៊ី ​បាន​ថត​រូប​​នាង​អេន​ដូ​ណេល​ឡា រ៉ូ​ខាស់​សូ គូ​ស្នេហ៍​​ដ៏​សិច​ស៊ីក្នុង​ឈុត​ពណ៌​ស ខណៈ​ពេល​នាង​ដោះ​ឈុត​ខាង​លើ​ចេញ​ក៏​បានបង្ហាញ​

កីឡា​ករ​លីយ៉ូណេល ម៉េស​ស៊ី នាំ​មិត្តភក្តិ​​រួម​ក្លឹប​ដេនៀល ​អាល​វ៉េស ​​កីឡា​ករ​រ​បស់​​​ក្លឹប Barcelona ទៅ​សម្រាក​​លំហែ​កាយ​នៅតំបន់​​អ៊ីប៊ី​សា ។ ​កីឡា​ករ​ល្បី​​ទាំង​២​រូប​នោះ​បាន​ជិះ​នាវា​ដើរ​កម្សាន្ត​​ ហើយ​​កីឡា​ករ​ម៉េស​ស៊ី ​បាន​ថត​រូប​​នាង​អេន​ដូ​ណេល​ឡា រ៉ូ​ខាស់​សូ គូ​ស្នេហ៍​​ដ៏​សិច​ស៊ីក្នុង​ឈុត​ពណ៌​ស ខណៈ​ពេល​នាង​ដោះ​ឈុត​ខាង​លើ​ចេញ​ក៏​បានបង្ហាញ​ឱ្យ​ឃើញ​រូប​រាង​ដ៏​សិច​ស៊ី និង​ជាទី​ចំណាប់​អារម្មណ៍​ពី​​មហា​ជន ។

ក្រៅពី​កីឡា​ករ​ម៉េស​ស៊ី ​មាន​ថ្វីជើង​មិន​ចាញ់​កីឡា​ករ​​រ៉ូណាល់​ដូ ខ្សែ​បម្រើ​ក្លឹប ​Real Madrid នោះ បញ្ហា​​ស្នេហា​​របស់​ម៉េស​ស៊ី ​ក៏ឆ្នើម​ណាស់​​ដែរ។ ​គួរបញ្ជាក់ថា ​នៅក្នុងអំឡុងពេល​​សម្រាក​​បិទ​រដូវ​កាល​កន្លង​មក ​កីឡា​ករ​គ្រីស្ទៀ​ណូ រ៉ូ​ណាល់​​ដូ បាន​នាំគូ​ស្នេហ៍​ជន​ជាតិ​រុស្ស៊ី ដើរ​កម្សាន្ត​ជារឿយៗ​​ និង​ត្រូវ​បាន​អ្នក​ប្រមាញ់​រូប​ចាប់​យក​រូបភាពមក​ចុះ​ផ្សាយ​ជាហូរហែ ។ ដោយឡែក​សម្រាប់​កីឡា​ករម៉េស​ស៊ី ​ក៏បាន​បង្ហាញរូបភាព​ល្អូក​ល្អិន​ជាមួយ​គូស្នេហ៍​នៅលើ​នាវា​​យ៉ាងកក់​ក្តៅ​ និង​ជា​ផ្នែក​មួយ​ក្នុងការ​បន្ធូរ​អារម្មណ៍​ដ៏តាន​តឹងផងដែរ ៕