ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងប្រទេសនានានៅលើពិភពលោក នៅ៨ខែ នៃឆ្នាំ២០២៦ ត្រូវបានអគ្គនាយករដ្ឋគយ និងរដ្ឋករកម្ពុជា បង្ហើបថា មានទំហំ៥០,៦៨ ពាន់លានដុល្លារកើនឡើង២០ភាគរយ ។

នៅក្នុងរង្វង់ពីខែមករា ដល់សីហា ស្ថិតិបង្ហាញថា ការនាំចេញសរុបរបស់កម្ពុជា មានចំនួន២៤,១៦ ពាន់លានដុល្លារកើនឡើង១៩,៧ ភាគរយ ។ ទន្ទឹមនឹងនេះការនាំចូលសរុបមានតម្លៃ២៦,៥២ ពាន់លានដុល្លារ បានកើនឡើង២០,៧ ភាគរយ ។
ប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា គឺមានចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ហើយ និងថៃ ។
សម្រាប់ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជារួមមាន សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ កៅស៊ូស្ងួត អង្ករ ចេក គ្រាប់ស្វាយចន្ទី ស្វាយ មៀន និងទុរេន ។ រីឯទំនិញនាំចូលវិញ មានវត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ព្រមទាំងប្រេងឥន្ធនៈ សម្ភារសំណង់ រថយន្ត ម៉ូតូ ផលិតផលអេឡិចត្រូនិក ទំនិញប្រើប្រាស់ឱសថ និងគ្រឿងសម្អាង ៕
ចែករំលែកព័តមាននេះ