នាវាកងទ័ពជើងទឹករុស្ស៊ី ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ២ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី១១ ខែកកញ្ញា ឆ្នាំ២០២៦ នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន១គ្រឿង ដឹកនាំដោយលោកវរនាវីឯក Andrew amorphous មេបញ្ជាការនាវា បានដឹកនាំនាវាចូលសំចតក្នុងកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងដំណើរធ្វើទស្សកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក ប្រទេសទាំងពីរ ក៏ដូចជា រដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ក្នុងឱកាសចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីនាយ-នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
ជាមូយគ្នានោះដែរ លោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម បានទទួលស្វាគមន៍ការចូលចតរបស់នាវាកងទ័ពជើងទឹករុស្ស៊ីមកដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព និងសុំជូនពរឱ្យនាយ នាយរង ពលនាវិកកងទ័ពជើងទឹករុស្ស៊ីទាំងអស់ទទួលបានសុខសុវត្ថិភាពគ្រប់គ្នាក្នុងបេសកកម្មទស្សនកិច្ច ស្នាក់នៅនាទឹកដីខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា។
តាមការគ្រោងទុក ក្នុងការស្នាក់នៅ និងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូកងទ័ពជើងទឹករុស្សីមានគម្រោងចូលជួបសម្ដែងការគួសមជាមួយលោកអភិបាលខេត្តព្រះសីហនុ លោកមេបញ្ជាការមូលដ្ឋានសមុទ្ររាម លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួនផងដែរ ។
លក្ខណៈបច្ចេកទេសនាវា PEREKOP លេខ៣១០ ជាប្រភេទនាវា Medium sea tanker មានបណ្ដោយប្រវែង ១៣៨ម៉ែត្រ និងទទឹងប្រវែង ១៨ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុក៦១០០តោន មាននាវឹកចំនួន៣៩១នាក់ ដឹកនាំដោយលោកវរនាវីឯកAndrew amorphous មេបញ្ជាការនាវា ៕



ចែករំលែកព័តមាននេះ