ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេវីដ បេកខាំ ​មានទឹក​ចិត្ត​​​សប្បាយ​​​រីករាយ​​​​ លើក​​បី​​ថ្ន​ម​កូន​ស្រី​​ជាទី​ស្រឡាញ់​​របស់ខ្លួន

13 ឆ្នាំ មុន

​កីឡាករ​ដេវីដ បេកខាំ ​​ខ្សែបម្រើ​​ក្លឹប Los Angeles Galaxy មាន​ទឹកចិត្តសប្បាយ​​រីករាយ​​ដោយ​បានបង្ហាញ​​រូបភាព ​កំពុងបី​ថ្នាក់​ថ្នម​​​នាង​ហា​ព័រ ​​ជាកូនស្រី​​ឱ្យអ្នក​គាំទ្រ​​​បាល់​ទាត់​បាន​ទស្សនា​ក្នុង Facebook រួមទាំង​​​បង្ហាញ​​ស្នាម​សាក់​​ឈ្មោះ​​​របស់​កូនស្រី ​ក្រោយពី​ដោះ​អាវ​​​ពេល​ចប់​ការ​​ប្រកួតលើក​ដំបូងក្នុង​ក្របខណ្ឌ​​បាល់ទាត់​​​ Major League Soccer

​កីឡាករ​ដេវីដ បេកខាំ ​​ខ្សែបម្រើ​​ក្លឹប Los Angeles Galaxy មាន​ទឹកចិត្តសប្បាយ​​រីករាយ​​ដោយ​បានបង្ហាញ​​រូបភាព ​កំពុងបី​ថ្នាក់​ថ្នម​​​នាង​ហា​ព័រ ​​ជាកូនស្រី​​ឱ្យអ្នក​គាំទ្រ​​​បាល់​ទាត់​បាន​ទស្សនា​ក្នុង Facebook រួមទាំង​​​បង្ហាញ​​ស្នាម​សាក់​​ឈ្មោះ​​​របស់​កូនស្រី ​ក្រោយពី​ដោះ​អាវ​​​ពេល​ចប់​ការ​​ប្រកួតលើក​ដំបូងក្នុង​ក្របខណ្ឌ​​បាល់ទាត់​​​ Major League Soccer សហរដ្ឋ​អាមេ​រិក​។​

​ដេវីដ បេកខាំ អាយុ​​​៣៦​ឆ្នាំ ​បានដោះ​អាវ​នៅ​ក្រោយ​​​ពេលច​ប់ការប្រកួត​​ដែល​​ក្លឹប Los Angeles Galaxy ​ឈ្នះ​​​ក្លឹប Dallas ៣-១ កាលពីថ្ងៃទី​​៦ សីហា កន្លង​មក ​​ដោយស្នាម​សាក់ថ្មី​​របស់បេកខាំ​ មានតួអក្សរ​​សរសេរ​ថា «ហាព័រ» ​​នៅ​លើ​ស្នាម​សាក់​រូប​ទេវតាបីក្មេង​ប្រុស​​នៅ​លើ​ដើមទ្រូង​ខាងឆ្វេង​។ ​បេកខាំ បានថត​រូប​​ភាពស-ខ្មៅ​​របស់ខ្លួន​​ខណៈ​ពេល​​កំពុងបី​កូនស្រី​អាយុ​​៤​សប្តាហ៍​​​​ប្រកប​ដោយ​​​​ភាពកក់​ក្តៅ​​ក្រៃលែង ៕​