បង្ក្រា.បទីតាំងក្រុមអនឡាញស្គេ.ម ជួលវីឡាមន្ត្រីសាលាដំបូងខេត្ត
- កោះកុង
ខេត្តកោះកុង ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ វេលាម៉ោងប្រមាណ១១និង៣០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ ដឹកនាំលោក ធាន គានថាវ នាយករងរដ្ឋបាល បានចុះត្រួតពិនិត្យរដ្ឋបាលនៅផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។
ការត្រួតពិនិត្យរដ្ឋបាលនេះ ព្រោះមានការសង្ស័យឃើញមានជនបរទេសនៅទីនោះ ទើបស្នើសុំសហការនិងសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត ដោយមានលោក មឿន ថាវរឹទ្ធិ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសម្របសម្រួលពីនីតិវិធី ។ ក្រុមការងារបានឆែកឆេរ ត្រួតពិនិត្យទីតាំងខាងលើ ដោយមានកិច្ចសហការពីលោក ពិន សេរីវិបុល អាយុ៣៣ឆ្នាំ ជាមន្ត្រីសាលាដំបូងខេត្ត និងជាម្ចាស់ផ្ទះវីឡាខាងលើ ដែលបានជួលទៅឲ្យឈ្មោះ BAI RONGFENG ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EQ០៦៥៩៦៧៣ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ក្រោយពីបានត្រួតពិនិត្យតាមបន្ទប់ ក៏មានការសង្ស័យបង្កប់បទល្មើសស្គេមអនឡាញ(Online Scams) និងបានឃាត់ខ្លួនជនបរទេសចំនួន៩នាក់(ស្រី១នាក់) និងដកហូតវត្ថុតាងមួយចំនួនមាន កុំព្យូទ័រយួរដៃចំនួន១១គ្រឿង ទូរស័ព្ទដៃចំនួន៤៩គ្រឿង ដុំWiFi ចំនួន៤គ្រឿង ប្រាក់ចំនួន៦០១ដុល្លារ លិខិតឆ្លងដែនចំនួន២ក្បាល ម្សៅក្រាមសថ្លាលាយផ្កាឈូកសង្ស័យជាសារធាតុញៀន១កញ្ចប់តូច ឧបករណ៍ចម្រុះ(ឆ្នាំងសាក ព្រីភ្លើង)មួយចំនួន ។
ករណីនេះ កម្លាំងជំនាញក្រុងបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ