ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ចា.ក់សំរាម​ថ្មី​​ នឹង​​ប្ដូរ​​ទៅ​​ផ្លូវ​លេខ​៥១ ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ចាប់ពី​ថ្ងៃ​ទី​១ ​មក​រា ​ឆ្នាំ២០២៧ ​តទៅ

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា ទីលាន​ចាក់សំរាម​ថ្មី នៅ​ផ្លូវ​លេខ​៥១ ភូមិ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល នឹង​បើក​ឱ្យ​ដំណើរការ​ចាក់សំរាម​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១ ​មក​រា ​ឆ្នាំ​២០២៧​ខាង​មុខ​នេះ ដោយ​ត្រូវបាន​​ផ្ទេរ​ពី​ទីលាន​ចាក់សំរាម​ចាស់​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លោក ហួត ហៃ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០២៦ ថា​​នេះ ខណៈ​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​តំណាង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៨​បស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឆ្នាំ​ទី​៣ អាណត្តិ​ទី​៤ ជាមួយ ឯកឧត្ដម ជួប ខុន សមាជិក​ក្រុមប្រឹក្សា​តំណាង​ឯកឧត្ដម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក ហួត ហៃ បន្ត​ថា ទីលាន​ចាក់សំរាម​ថ្មី​នេះ មាន​ទំហំ​១៤៣​ហិក​​តា ដោយ​ជំហាន​ទី​១ ​បាន​រៀបចំ​រួចរាល់ ជា​ស្តង់ដាអន្តរជាតិ​តែ​ម្តង ​។ ​ការ​ប្រមូល​ថវិកា​ពី​ការ​បង់ថ្លៃ​សំរាម​នេះ យើង​ប្រមូល​បាន​ប្រមាណ​២​លាន​ដុល្លារ ក្នុង​១​ខែ ។ ប៉ុន្តែ​ចំនួន​នេះ លោក ហួត ហៃ បាន​បញ្ជាក់​ថា យើង​បាន​ចំណាយ​មាន​ចំនួន​ច្រើន​ជាង​នេះ ពោល​គឺ​នៅ​ខាតបង់​នៅ​ឡើយ​ទេ​។ ក្រុមហ៊ុន​ប្រមូល ដឹក​ជញ្ជូន​ប្រមូល​សំរាម​ទាំង​៣ ប្រមូល​សំរាម​បាន​ប្រមាណ​៤.១០០​តោន ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​កាលពីមុន មាន​ក្រុមហ៊ុន​តែ​មួយ បរិមាណ​សំរាម​ដែល​ប្រមូល​បាន​មាន​ត្រឹមតែ​២ ៧០០​តោន​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។

លោក បន្ត​ថា ចំណែក​ការងារ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(ONLINE SCAMS) អាជ្ញាធរ​និង​កងកម្លាំង​របស់​រាជធានី​ភ្នំពេញ អនុវត្ត​ការងារ​បាន​ល្អ​ប្រសើរ នោះ​គឺ​ដោយសារ​ខណ្ឌ​នីមួយ​ៗ​បាន​ម្ចាស់​ការ​ក្នុង​ការ​បង្ក្រាប ហើយ​ពិសេស​ថែម​ទៀត​នោះ គឺ​បានការ​សហការ​យ៉ាង​ល្អ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ​។ ​ចំណែក​រាជធានី​ភ្នំពេញ​ទទួល​បាន​ពានរង្វាន់​ពី​អង្គការ​សុខភាព​ពិភពលោក លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ តាម​រយៈ​ការ​អនុវត្ត​គម្រោង «​ការ​ដឹក​ជញ្ជូន​មាន​សុវត្ថិភាព សកម្ម និង​លើកកម្ពស់​សុខភាព ការ​ជំរុញ​សុខភាព និង​ការ​កាត់​បន្ថយ​វិសមភាព​ក្នុង​ការ​ធើ្វ​ដំណើរ​ក្នុង​ទីក្រុង» គឺ​បាន​មក​ពី​ការ​ចូលរួម​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា ទាំង​ក្រុមប្រឹក្សា​រាជធានី រដ្ឋបាល​រាជធានី ខណ្ឌ សង្កាត់​និង​មន្ទីរ​ចំណុះ​ឱ្យ​រដ្ឋបាល​រាជធានី​ផង​ដែរ​។

ឯកឧត្ដម ជួប ខុន ​សមាជិក​ក្រុមប្រឹក្សា​រាជធានី ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ផង​ដែរ ចំពោះ​ការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​បាន​ល្អ ក្នុង​ការ​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(ONLINE SCAMS) បាន​ល្អ និង​ការ​រៀបចំ​អនាម័យ បរិស្ថាន​បាន​ល្អ​ផង​ដែរ ព្រមទាំង​ចូលរួម​អបអរសាទរ ដែល​រាជធានី​ភ្នំពេញ​ទទួល​បាន​ពានរង្វាន់​ពី​អង្គការ​សុខភាព​ពិភពលោក​៕