ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​​ក្រុម​​ជម្រើស​​ជាតិ​​​កូឡុំប៊ី​​លា​លែ​ងពី​​តំណែង​

13 ឆ្នាំ មុន

យោង​ទៅតាម​​ប្រភព​ព័ត៌​មាន​​ប៊ី-ប៊ី-ស៊ី​​ចេញ​ផ្សាយ​​កាល​ពីថ្ងៃទី​៩ សីហា បាន​​ឱ្យ​ដឹង​ថា លោក Dario Gomez គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​​កូឡុំប៊ី ​បាន​សម្រេច​ចិត្ត​​លា​លែង​ចេញ​ពី​តំណែង​​ក្រោយ​ពី​លោក​រង​ការ​រិះ​គន់​យ៉ាង​ធ្ងន់​ធ្ង​រពី​បញ្ហា​វាយ​ធ្វើ​បាប​ស្ត្រី​ម្នាក់​ក្រោយពេល​​ចេញ​ពី​​ក្លឹប​​​កម្សាន្ត ។

យោង​ទៅតាម​​ប្រភព​ព័ត៌​មាន​​ប៊ី-ប៊ី-ស៊ី​​ចេញ​ផ្សាយ​​កាល​ពីថ្ងៃទី​៩ សីហា បាន​​ឱ្យ​ដឹង​ថា លោក Dario Gomez គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​​កូឡុំប៊ី ​បាន​សម្រេច​ចិត្ត​​លា​លែង​ចេញ​ពី​តំណែង​​ក្រោយ​ពី​លោក​រង​ការ​រិះ​គន់​យ៉ាង​ធ្ងន់​ធ្ង​រពី​បញ្ហា​វាយ​ធ្វើ​បាប​ស្ត្រី​ម្នាក់​ក្រោយពេល​​ចេញ​ពី​​ក្លឹប​​​កម្សាន្ត ។

គ្រូ​បង្វឹក​​វ័យ​៥៥​ឆ្នាំ ​បាន​សារ​ភាព​​ពី​ទោស​កំហុស​​រប់ស​លោក​ដោយ​និយាយថា ៖ លោក​មិន​អាច​គ្រប់​គ្រង​​អារម្មណ៍​​ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​​ជា​មួយ​មិត្ត​​ស្រី​របស់​លោក​​នៅ​ខាង​ក្រៅ​ក្លឹប​​កម្សាន្ត ហើយ​​ក៏បាន​វាយ​នាង​ចំនួន​៤​ដៃ ។ មូល​ហេតុ​ដែល​​នាំ​ឱ្យ​មាន​ការ​ឈ្លោះ​ប្រកែក​​​​គ្នា​រហូត​ឈានដល​ការវាយ​ធ្វើ​បាប​នេះ​ គឺ​កើត​ឡើង​ដោយ​សារ​​តែ​មិត្ត​ស្រី​របស់​លោក​បានធ្វើ​ការ​រិះ​គន់​​ដល់​លោក​ថា គ្មាន​សមត្ថ​​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​​កូឡុំប៊ី ​ក្នុង​អំឡុង​ពេល​ប្រកួត​​​​ចាញ់​ក្រុម​​ប៉េរូ​ ក្នុង​ការ​ប្រកួតដណ្តើម​​ពាន​រង្វាន់​ជើង​ឯក​កូប៉ាអាមេរិក ។

បន្ទាប់​ពី​ជម្លោះ​វាយ​ធ្វើ​បាប​ស្ត្រីនៅ​ជិត​ក្លឹប​កម្សាន្ត​នោះ មាន​ស្ត្រី​មួយ​ក្រុម​ក្នុង​ប្រទេ​ស​កូឡំ​ប៊ី បាន​ចេញ​សេចក្តីថ្លែង​​ការណ៍​ថ្កោល​ទោស​ដល់​ទង្វើ​​អសីល​ធម៌​របស់​លោក ហើយ​បាន​ជំរុញ​​ឱ្យ​សហ​ព័ន្ធ​ដក​ហូត​តំណែង​គ្រូបង្វឹក​​រូប​នេះ​ទៀត​ផង បើ​ទោះ​ជា​លោក Gomez បាន​​ធ្វើ​ការ​​សុំ​ទោស​ជា​សាធា​រណៈ​ក៏ដោយ ។ ​បន្ទាប់​ពី​ទទួល​​បាន​ពាក្យ​សុំ​លា​លែង​សហ​ព័ន្ធ​​ពុំ​ទាន់​​បាន​ជ្រើស​រើស​​រក​គ្រូ​បង្វឹក​​ថ្មី​ដើម្បី​ជំនួស​កៅអី​រប​ស់​លោក Gomez នៅឡើយ​ទេ ។

គួររំលឹក​​ដែរថា ​លោក Dario Gomez បានធ្លាប់​​ធ្វើជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​​ជាតិ​កូឡុំប៊ី​ ពី​លើក​គឺ​លើក​ទី​១ ក្នុង​ឆ្នាំ​១៩៩៥ ​ដល់​ឆ្នាំ​១៩៩៨ ​និង​លើក​ទី​២ ក្នុង​ឆ្នាំ ២០១០-២០១១។ ក្រៅពី​នេះ​ លោក​ក៏ធ្លាប់​បាន​ដឹក​នាំ​ក្រុម​​ជម្រើស​ជាតិ​​អេក្វាទ័រ (១៩៩៩-២០០៤) និងក្វាតេ​មា៉ឡា​ក្នុងឆ្នាំ​ (២០០៦-២០០៨)​៕