ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស៖ ​ការ​ស្លា.ប់​​ជន​ជាតិ​​អាស៊ី3នាក់​​ញ៉ាំង​ឱ្យ​​មាន​ការ​​ភ័យ​ខ្លាច​​ដល់​​ជំលោះ​​ពូជ​សាសន៍​

13 ឆ្នាំ មុន

ការ​ស្លា.ប់​មនុស្ស​៣​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ សីហា ក្នុង​ទី​ក្រុង BIRMINGHAM ក្នុង​ពេល​មាន​ការ​បះ​បោរ​ញាំុង​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​លើ​ជម្លោះ​ពូជ​សាសន៍​។ ប៉ូលិស​តាម​​ចាប់ខ្លួន​​មនុស្ស​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លា.ប់​មនុស្ស​ទាំង​៣​នាក់​នោះ​។ មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លា.ប់​ បន្ទាប់​ពី​ត្រូវ​រថ​យន្ត​មួយ​បើក​បំបុក​ទាំង​កម្រោល​លើ​ពួក​គេ​

ការ​ស្លាប់​មនុស្ស​៣​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ សីហា ក្នុង​ទី​ក្រុង BIRMINGHAM ក្នុង​ពេល​មាន​ការ​បះ​បោរ​ញាំុង​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​លើ​ជម្លោះ​ពូជ​សាសន៍​។ ប៉ូលិស​តាម​​ចាប់ខ្លួន​​មនុស្ស​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​មនុស្ស​ទាំង​៣​នាក់​នោះ​។

មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់​ បន្ទាប់​ពី​ត្រូវ​រថ​យន្ត​មួយ​បើក​បំបុក​ទាំង​កម្រោល​លើ​ពួក​គេ​ ខណៈ​ពេល​ពួក​គេ​ចូល​រួម​ជាមួយ​សមា​ជិក​ដទៃៗ​ទៀត​នៃ​សហ​គមន៍​អ៊ិស្លាម​​មូល​ដ្ឋាន​ដោយ​ឈរ​លើ​ចិញ្ចើម​ថ្នល់​មួយ​ដើម្បី​ការ​ពារ​គេហ​ដ្ឋាន​ និង​ទ្រព្យ​សម្បត្តិ​ពួកគេ​ខ្លាច​ពួក​បះ​បោរ​លុក​លុយ​ប្លន់​។ យោង​តាម​ប៉ូលិស​ថា បុរស​ទាំង​៣​នាក់​នោះ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​។

ម៉ាស៊ីន​ឃោសនា​ក្នុង​ស្រុក​បាន​ដក​ស្រង់​សំដី​របស់​សមា​ជិក​គ្រួសារ​ជន​រង​គ្រោះ​ម្នាក់​ដែល​ថ្លែង​ថា មនុស្ស​ទាំង​នេះ​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​ប្រកាន់​ពូជ​សាសន៍​មួយ​ ហើយ​សាក្សី​ម្នាក់​អះ​អាង​ថា មាន​រថ​យន្ត​៣​គ្រឿង​ត្រូវ​បានគេ​ប្រទះ​​ឃើញ​ក្នុង​សង្កាត់​នេះ​មុន​ឧប្បត្តិ​ហេតុ​បើក​រថ​យន្ត​បុក​មនុស្ស​ស្លាប់​ដោយ​ក្នុង​រថ​យន្ត​ទាំង​នោះ​មាន​ពួក​យុវ​ជន​ស្បែក​ខ្មៅ​។ ប៉ូលិស​គូស​បញ្ជាក់​ថា ឧប្បត្តិ​ហេតុ​នោះ​កើត​មាន​នា​វេលា​ម៉ោង​១​ទៀប​ភ្លឺ​ក្នុង​សង្កាត់​ WINSON GREEN ហើយ​បុរស​អាយុ​៣២​ឆ្នាំ​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ ៕