ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បញ្ជា​ការ​រង​ដក​កាំ​ភ្លើង​ខ្លី​បា.ញ់​កូន​ទាហាន​ខឹង​ ព្រោះ​ជេរ​ម្រ៉ាយ

13 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ មេ​បញ្ជា​ការ​រង​ប្រតិ​បត្តិ​ការ​សឹក​រង​ស្រុក​បន្ទាយ​មាស​ម្នាក់​​ដក​កាំ​ ភ្លើង​ខ្លី​ម៉ាក​កា​៥៤​បា.ញ់​កូន​ទាហាន​ឈ្មោះ​កែវ ធី ត្រង់​ក្បាល​មួយ​គ្រាប់​។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​៨ សីហា​ ។ លោក​កែវ ធី ​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា ​រូប​លោក​ និង​មេបញ្ជា​ការ​រង​​ឈ្មោះ​ម៉ាត់ លី មាន​

ខេត្ត​កំពត​ ៖ មេ​បញ្ជា​ការ​រង​ប្រតិ​បត្តិ​ការ​សឹក​រង​ស្រុក​បន្ទាយ​មាស​ម្នាក់​​ដក​កាំ​ភ្លើង​ខ្លី​ម៉ាក​កា​៥៤​បាញ់​កូន​ទាហាន​ឈ្មោះ​កែវ ធី ត្រង់​ក្បាល​មួយ​គ្រាប់​។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​៨ សីហា​ ។

លោក​កែវ ធី ​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា ​រូប​លោក​ និង​មេបញ្ជា​ការ​រង​​ឈ្មោះ​ម៉ាត់ លី មាន​វេន​ប្រចាំ​ការ​ជាមួយ​គ្នា​នៅ​ក្នុង​បន្ទាយ​។ នៅ​យប់​នោះ​​លោក​មួម៉ៅ​ ហើយ​​ភ្លាត់​មាត់​ជេរ​ ព្រោះ​តែ​​រក​អ្វី​ហូប​មិន​បាន​ ។ ការ​ជេរ​នេះត្រូវ​​លោក​មេ​បញ្ជា​ការ​រង​​ចាប់​កំហុស​ថា ​ជេរ​សំដៅ​លើ​ខ្លួន​​ ហើយក៏​ជេរតប​​វិញ​។​ មិន​តែ​ប៉ុណ្ណោះ​មេ​បញ្ជា​ការ​រង​រូប​នោះ​​ដក​កាំ​ភ្លើង​​បាញ់​ចំ​ក្បាល​លោក​​ តែ​សំណាង​ល្អ​មិន​​ចំគោល​ដៅ​ទេ គឺ​ចំបញ្ឆិត​។ ភ្លាម​នោះ​លោក​​ដួល​ ហើយ​ប្រឹង​​ងើប​​​រត់ទៅ​​ថ្នល់ ​ស្រែក​​ហៅ​គេ​ឱ្យ​ជួយ។ លោក​ត្រូវ​​គេ​ឌុបតាម​ម៉ូតូ​ទៅ​​សង្គ្រោះ​នៅ​គ្លីនិក​ឯក​ជនមុខ​ផ្សារ​ទូក​មាស​។

លោក​វេជ្ជ​បណ្ឌិត​ដាំង​ ណារិទ្ធ​ បាន​ជួយ​រុំ​ុមុខ​របួស​ ហើយ​បញ្ជូន​លោក​កែវ ធី ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​តា​កែវ​​ ព្រោះ​របួសធ្ងន់​ ។​ លោក​ម៉ាត់ លី ដែល​ជាប់​ចោទ​និយាយ​ប្រាប់​គេ​ឯង​ថា លោក​មិន​បាន​បាញ់​ទេ​ គឺ​វាយ​នឹង​កាំ​ភ្លើង​ខ្លី​ដោយ​សារ​តែ​ឈ្មោះ​ធី​ ផឹក​ស្រា​ស្រវឹង​។ លោក​គង់ សុខន​ អធិការ​រង​ប៉ូលិស​ស្រុក​​និយាយ​ថា លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះទេ ព្រោះ​គេ​ព្យាយាម​​លាក់​បាំង​ស្ថាប័ន​ផ្សេងៗ​ ។

មន្ត្រី​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​និយាយ​ថា ការ​បាញ់​​​ពល​ទាហាន​បែប​នេះគឺ​រំលោភ​ច្បាប់​សិទ្ធិ​មនុស្ស​។ ម្យ៉ាង​​បន្ទាយ​ដែល​មាន​ជំលោះ​នេះ​មិន​មែន​ជា​សមរ​ភូមិ​ទេ​​ ៕