ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​​ប៉ូលិស​សេដ្ឋកិច្ចយក​ប្រាក់ ៩​ពាន់​ដុល្លារ ​ត្រូវតុលាការសម្រេចឃុំខ្លួន

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ចៅក្រម​ស៊ើបសួរសាលាដំបូង​ខេត្ត បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ សុខ ធន់ ដាក់​ពន្ធនាគារ​ខេត្ត​ជា​បណ្តោះអាសន្ន ក្រោម​បទ​ចោទ​ប្រកាន់​«​សមគំនិត​ក្នុង​បទ​កំហែង​យក​» ពាក់ព័ន្ធ​នឹងករណី​ជំរិត​ទារប្រាក់​ចំនួន​៩​ពាន់​ដុល្លារ​អា​មេ​រិ​ក ពី​រថយន្ត​ដឹក​ក្រណាត់ ។ បើ​និយាយ​ឱ្យ​ចំ​ទៅ បុគ្គលនេះ​ប្រៀប​ដូច​ជា​«​ចៃ​»​ម្នាក់​បម្រើ​ឲ្យ​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តស្វាយរៀង ដែល​គេ​ប្រើ​សម្រាប់​ការ​ទទួល​លុយ​ដោយ​ផ្ទាល់ មុន​ពេល​យក​មក​ឱ្យ​ប៉ូលិស​សេដ្ឋកិច្ច​ជា​មេ​ប្រចាំការ​ខាង​ចាប់ ។ គួររំលឹកថា គ្មាន​រឿង​អី​ដែល​ត្រូវ​រួចខ្លួន​ទេ ល្បី​ណាស់ ៩​ពាន់​ដុល្លារ

យោង​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​លេខ​៦៧៣ របស់​សាលាដំបូង​ខេត្តស្វាយរៀង ចុះ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៦ ចេញ​ដោយ​លោក យៀង សុខ​នីនាថ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត បានឱ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ឈ្មោះ សុខ ធន់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ហែក​សំណាញ់ ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួលខេត្តស្វាយរៀង ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ
ពិនិត្យ​ពី​បទ​«​សមគំនិត​ក្នុង​បទ​កំហែង​យក​» ប្រព្រឹ​ត្ត​នៅ​ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ពី​ថ្ងៃ​ទី​៣ រហូត​ដល់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៦ ។

អំពើ​នេះ ជា​បទល្មើស​ដែល​មាន​ចែង​និង​ផ្តន្ទាទោស​តាម​មាត្រា​២៩ មាត្រា​៣៦៣ និង​មាត្រា​៣៦៤ នៃ​ក្រមព្រហ្មទណ្ឌ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ប្រភព​ព័ត៌មានបានឱ្យ​ដឹង​ថា បុគ្គល សុខ ធន់ គឺជា​អ្នក​សម​គំនិ​ត​ក្នុង​សកម្មភាព​ជំរិត​ទារប្រាក់​ចំនួន​៩​ពាន់​ដុល្លារ​ពី​រថយន្ត​ដឹក​ក្រណាត់ ខណៈ​ដែល​ជនសង្ស័យ​ជា​មេគំនិត ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​លោកឈុ​ន ឆាង អតីត​ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្វាយរៀង ដែល​រហូត​មក​ទល់ពេល​នេះ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ
ឡើយ​ទេ ។ សង្ស័យ​មេ​រួចខ្លួន កូនចៅ​ជាប់គុកទេ​ដឹង ? ហេ ! ហេ !

បច្ចុប្បន្ន ចៅក្រម​ស៊ើបសួរ​បាន​បង្គាប់​ឱ្យ​ភ្នា​ក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ នាំ​ខ្លួនជន​ត្រូវ​ចោទ​ឈ្មោះ សុខ ធន់ ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រួច​ហើយ ៕