ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​បី​នាក់​ចោទ​ប្រកាន់​ពី​បទ​លួច​ដោយ​ប្រើ​ហិ.ង្សា​

13 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ យុវជន​៣​នាក់​ដែល​ជាប់​សង្ស័យ​ពី​បទលួច​ដោយប្រើ​ហិ​ង្សា​បានត្រូវ​ សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៨ សីហា នៅ​ក្រុម​ទី​៨ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហ​នុ ។ លោក​ម៉េ​ង ច​ន្ថា អធិការរង​នគរបាល​ក្រុង​ព្រះ​សីហនុ​បានឱ្យ​ដឹង​ថា យុវជន​ទាំង​៣​នាក់​​នេះ​ គឺ​ជា​ក្រុម​លួច​ និងវាយ​អ្នក​ដទៃ​យក​លុយ​ប្រចាំ​ភូមិ​ថ្មី​

ខេត្តព្រះសីហនុ ៖ យុវជន​៣​នាក់​ដែល​ជាប់​សង្ស័យ​ពី​បទលួច​ដោយប្រើ​ហិ​ង្សា​បានត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៨ សីហា នៅ​ក្រុម​ទី​៨ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហ​នុ ។ លោក​ម៉េ​ង ច​ន្ថា អធិការរង​នគរបាល​ក្រុង​ព្រះ​សីហនុ​បានឱ្យ​ដឹង​ថា យុវជន​ទាំង​៣​នាក់​​នេះ​ គឺ​ជា​ក្រុម​លួច​ និងវាយ​អ្នក​ដទៃ​យក​លុយ​ប្រចាំ​ភូមិ​ថ្មី​ជា​យូ​រមក​ហើយ តែ​ខាង​សមត្ថ​កិច្ច​ពុំ​មាន​ភស្ដុ​តាង​ក្នុង​ការ​ចោទប្រកាន់​​បាន​។

យុវជន​​ទាំង​៣​នាក់​​នេះ​មាន ១-​ឈ្មោះង៉ែត រ៉ូ ហៅការ៉ូ​ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាកម្ម​ករ​សំណង់​ មាន​ទីលំនៅ​ក្រុម​ទី​១១ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហ​នុ​ ២-​ឈ្មោះអ៊ុ​ន វិ​ចិត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​សំណង់ មាន​​ទីលំនៅ​ក្រុម​ទី​១១ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហ​នុ និង​​៣-​ឈ្មោះ​ម៉ា អៀ ភេទ​ប្រុស អាយុ​​២២​ឆ្នាំ មុខរបរ​រត់​តុ​នៅ​ហាង​ម្លប់​ជ្រៃ មាន​ទីលំនៅ​ក្រុម​ទី​១ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហ​នុ។

លោក​ម៉េង ចន្ថា ​បន្ដ​ទៀត​ថា ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១១ វេលា​ម៉ោង​២រំលង​អធ្រាត្រ នៅ​ចំណុច​ចុង​ភូមិ​ថ្មី​ ក្រុម​ទី​៨ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហ​នុ ​ជនសង្ស័យ​មាន​គ្នា​ចំនួន៣​នាក់ បាន​ធ្វើ​សកម្មភាព​វាយ​ជន​រង​គ្រោះ​ឈ្មោះហុង សុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរធ្វើ​ចុងភៅ មាន​ទីលំនៅ​បណ្ដោះអាសន្ន​ក្រុម​ទី​១១ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​​ព្រះ​សីហ​នុ ក្នុង​ខ​ណៈពេល​ដែលជន​រង​គ្រោះ​ដើរទៅ​ធ្វើ​ការ​ដោយ​វាយ​ដណ្ដើមយក​ទូរស័ព្ទ​១​គ្រឿងម៉ាក​ណូ​គា​(​ចាស់​) ព​ណ៌ខ្មៅ​លាយ​ក្រហម និង​លុយ​​ចំនួន​៥៣.០០០​រៀល​។ ពេល​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​ទាំង៣​នាក់​បាន​រត់គេច​ខ្លួន​បាត់ទៅ លុះដល់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១១ វេលា​ម៉ោង​៨ សមត្ថកិច្ច​​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន៣​នាក់​ដែល​មានឈ្មោះ​ដូច​ខាងលើ​​នាំ​មក​កាន់​អធិ​ការ​ដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​សាក​សួរ ។

តាម​ការ​បំភ្លឺ​របស់​ដើមបណ្ដឹង​ឈ្មោះហុង សុង បានឱ្យ​ដឹង​ថា ​នៅ​​យប់​នោះ​ ខណៈ​គាត់​​ដើរចេញពីផ្ទះ​នៅ​ម្ដុំ​ភូមិ​ថ្មីទៅ​​ធ្វើ​ចុងភៅ​នៅ​សណ្ឋាគារ​ហ្គោ​ល​ដិ​ន​ស៊ី ក៏​មានឈ្មោះការ៉ូ និង​បក្សពួក២​នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ​ដើរ​តាម​ពីក្រោយ​។ ពេល​គាត់​ដើរ​ដល់​ចំណុច​កើតហេតុ ចន្លោះ​លូ​ទឹក និង​ដើម​ស្វាយ​១​ដើម ស្ថិត​ក្នុង​ក្រុម​ទី​៨ ភូមិ​៣ សង្កាត់​លេខ​៣ ជន​ទាំង​៣​នាក់់  បាន​​ធ្វើ​សកម្មភាព ដោយ​ទះ​​កំផ្លៀង​​គាត់​១​ដៃ ហើយ​ឈ្មោះការ៉ូ ក៏​ស្ទុះ​ទៅ​ចាប់​ក្រៀក.ក និង​បោច​​សក់គាត់ ហើយ​សម្លុតប្លន់ និង​បាន​លូក​ហោប៉ៅ​ខោ​យក​លុយ​ចំនួន៥៣.០០០​រៀល និង​លូក​ហោប៉ៅ​អាវ យក​ទូរស័ព្ទដៃ១​គ្រឿងម៉ាក​ណូ​គា។ ពេល​ធ្វើ​សកម្ម​ភាព​រួច​ហើយ ជន​ទាំង​៣​នាក់នោះ ក៏​ដើរ​ត្រឡប់​ក្រោយ​វិញ​បាត់​ទៅ ចំណែក​​រូបគាត់​ក៏​ដើរទៅ​មុខ​កំពង់​ផែ​ខ្ចី​ទូរស័ព្ទ​គេ​​រួច​និយាយទៅ​ប្រាប់​បង​ប្រុសឱ្យមក​ឌុ​ប​ទៅ​​ប្ដឹង​សមត្ថកិច្ច​នៅ​ប៉ុស្ដិ៍​ប្រជា​ការពារ​ភូមិ​ថ្មី​ ពី​ហេតុ​ការណ៍​ខាង​លើ ។

ចំណែក​តាម​ការ​ឆ្លើយ​របស់​ចុង​បណ្ដឹង​ឈ្មោះង៉ែត រ៉ូ​ ​ហៅការ៉ូ​ ពេល​សួរ​លើក​ទី​១ មិន​បាន​សារ​ភាព​​ទេ។ លុះ​សមត្ថ​កិច្ច​យើង​សួរ​លើក​ទី​២ ទើប​បាន​​ឆ្លើយ​សារភាព៕