ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

‎​សាក​ម៉ូតូ​​អគ្គិសនី​​ទុក​ចោល ឆ្លង​ចរន្ត​ ឆាប​ឆេះ​ផ្ទះ១ខ្នង​អស់​​ទាំងស្រុង​

2 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​បះ បើ​តាម​ប្រសាសន៍ របស់​លោក​វរសេនីយ៍ឯក នូ វាសនា ស្នងការ​រង ទទួល​ផែន​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គី​ភ័យ​នៃ ស្នង ការ​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ភ្នា​ក់ ងារ​កោះសន្តិភាព​យើង នៅ​ព្រឹក​ថ្ងៃ​ទី ៣ ខែ កញ្ញា ឆ្នាំ​២០២៦​នេះ​ថា​.​ដោយ មានការ​ដឹក នាំ​ច​ង្អុ​រ​បង្ហាញ ពី​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប​បានឱ្យ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ ចុះ​ជួយ​អន្តរាគមន៍ ពន្លត់អគ្គីភ័យ ករណី​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​គោក​ដូង​នោះ ដែល​មាន​ម្ចាស់​ឈ្មោះ ជា សុ​ី​ណ​ន ភេទ​ស្រី​អាយុ ៧៤ ឆ្នាំ ​មុខរបរ​មេផ្ទះ ស្ថិត​ក្នុងភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង ខេត្ត សៀមរាប បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀម រាប បណ្តាល​មក​ពី ម្ចាស់ផ្ទះ សាកថ្ម​​ម៉ូតូ​អា គុយ​ទុក​ចោល ទើប​បណ្តាល​ឱ្យ​ឆេះ​អស់​។

ហេតុការណ៍ ឆេះ​ផ្ទះ ពលរដ្ឋ​នោះ បាន​កើត ឡើង​នៅ​ថ្ងៃ​ពុធ ៥​រោច ខែ​ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព​.​ស ២៥៧០ ត្រូវ​នឹង​ថ្ងៃ​ទី​២ ខែ កញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង​១០ និង ០០ នាទី​ព្រឹក រលត់​ទៅ​វិញ​នៅ​ម៉ោង​១០ និង ៤០ នាទី ព្រឹក ថ្ងៃ ទី ខែ ឆ្នាំ ដដែល ។

លោក​បន្ថែម​ថា ករណី​ឆេះ​ផ្ទះ នោះ បណ្តាល​ឱ្យ​រង​ការ​ខូចខាត រួម​មាន​៖ -​ផ្ទះ​ទំហំ​៩ ម៉ែត្រ​ x ១២ ម៉ែត្រ​ ប្រភេទ​ផ្ទះថ្ម ប្រក​ស័ង្កសី ។​  -​តុ Office ចំនួន ២ ។ -​ម៉ា​សុ​ី​ន​ជាងមាស ១ ។ -​គ្រែ​ដេក ២ ។​- ម៉ា​ស៊ី​​ន​ត្រជាក់​២​គ្រឿង ។​- តុ ប្រភេទ​ធំ​ៗ ២ ។ ‎- ម៉ូតូ​អា​គុយ​០១​គ្រឿង ។ – កង្ហារ​០៣​គ្រឿង ។ ‎- សំភារៈ​ប្រើប្រាស់​ក្នុងផ្ទះ អស់ទាំង​ស្រុង​។

ដោយ​បាន ប្រេ​ី​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ៤​គ្រឿង រួម​មាន​ -​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការ​ខេត្ត​០៣ គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន​២ រថយន្ត ។ -​រថយន្ត​ព​ន្ត​ត់​អគ្គិភ័យ នៃ​កងរាជអាវុធហត្ថ​ចំនួន​០១​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន​១ គ្រឿង ។

​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន​១ គ្រឿង ពុំ​បាន​ប្រេ​ី​ប្រាស់​ទឹក​។ ‎​មូលហេតុៈ ឆ្លង​ចរន្តអគ្គិសនី ពី​ការ​សាក​ម៉ូតូ​អា​គុយ​ទុក​ចោល​។ បច្ចុប្បន្ន ករណី ភ្លើង​ឆេះ​ផ្ទះរបស់​​ប្រជាពលរដ្ឋ ឈ្មោះ ជា សុ​ី​ណ​ន ភេទ​ស្រី អាយុ​៧៤ ឆ្នាំ អស់ទាំង​ស្រុង​នោះ បើ​គិត​ជា​ទឹកប្រាក់ ប្រមាណ​ជាង ១ ម៉ឺន ដុល្លារ សហរដ្ឋអាមេរិក ៕