ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​​ដើម្បី​កាត់​បន្ថយ​ការចំណាយ​នៅពេល​​ធ្វើ​ដំណើរ

13 ឆ្នាំ មុន

មនុស្សគ្រប់រូបតែងតែធ្វើដំណើរហើយ​ការ​ធ្វើដំណើរទាំងនោះគឺពិតជាត្រូវការ​ ចំណាយ ។ ដើម្បីកាត់បន្ថយការចំណាយ។ ខាង​ក្រោមនេះ​គឺជាគន្លឹះដែល​លោក​អ្នក​គួរ​គិត​មុន​ពេលដំណើរ៖
១-គិតពីទីកន្លែងទិញសម្ភារដែលនៅជិតផ្ទះ ៖ ប្រសិនបើអាចទិញសម្ភារក្នុងហាងដែល​នៅ​ក្បែរលំនៅឋានរបស់លោកអ្នកបាន​ លោក​អ្នក​មិន​ចាំបាច់​ទៅទិញ​នៅ​ហាង​ឆ្ងាយទេ ព្រោះនាំឱ្យ​លោកអ្នកចំណាយថវិកាក្នុងការធ្វើដំណើរ និងខាតបង់ពេលវេលាទៀត​ផង​ ។
២-ធ្វើដំណើរដោយថ្មើរជើងទៅកាន់ចំណត​រថយន្តក្រុងឬស្ថានីយរថភ្លើង៖ លោកអ្នកគួរ​ធ្វើដំណើរដោយថ្មើរជើងទៅកាន់ចំណតរថយន្ត​ក្រុង​ ឬស្ថានីយរថភ្លើង ប្រសិនបើនៅជិត​លំនៅ​ឋាន ព្រោះលោកអ្នកចំណេញទាំងថវិកា និង​ទទួលបានសុខភាពល្អផងដែរ។

 មនុស្សគ្រប់រូបតែងតែធ្វើដំណើរហើយ​ការ​ធ្វើដំណើរទាំងនោះគឺពិតជាត្រូវការ​ចំណាយ ។ ដើម្បីកាត់បន្ថយការចំណាយ។ ខាង​ក្រោមនេះ​គឺជាគន្លឹះដែល​លោក​អ្នក​គួរ​គិត​មុន​ពេលដំណើរ៖
១-គិតពីទីកន្លែងទិញសម្ភារដែលនៅជិតផ្ទះ ៖ ប្រសិនបើអាចទិញសម្ភារក្នុងហាងដែល​នៅ​ក្បែរលំនៅឋានរបស់លោកអ្នកបាន​ លោក​អ្នក​មិន​ចាំបាច់​ទៅទិញ​នៅ​ហាង​ឆ្ងាយទេ ព្រោះនាំឱ្យ​លោកអ្នកចំណាយថវិកាក្នុងការធ្វើដំណើរ និងខាតបង់ពេលវេលាទៀត​ផង​ ។
២-ធ្វើដំណើរដោយថ្មើរជើងទៅកាន់ចំណត​រថយន្តក្រុងឬស្ថានីយរថភ្លើង៖ លោកអ្នកគួរ​ធ្វើដំណើរដោយថ្មើរជើងទៅកាន់ចំណតរថយន្ត​ក្រុង​ ឬស្ថានីយរថភ្លើង ប្រសិនបើនៅជិត​លំនៅ​ឋាន ព្រោះលោកអ្នកចំណេញទាំងថវិកា និង​ទទួលបានសុខភាពល្អផងដែរ។
៣-កាត់បន្ថយការបើកបរ៖ ការដើរ ការជិះ​កង់ ឬធ្វើដំណើរដោយរថយន្តក្រុងជំនួសរថ​យន្ត​ផ្ទាល់ខ្លួនសម្រាប់រយៈចម្ងាយខ្លី ដើម្បីចៀសវាង​ការកកស្ទះចរាចរណ៍ ខាតបង់ពេលវេលា និង​ចំណាយថវិកាច្រើន។
៤-ត្រួតពិនិត្យរថយន្តរបស់លោកអ្នកឱ្យ​បានទៀងទាត់៖ ក្នុង​ការថែរក្សា​យាន​យន្តឱ្យ​ដំណើរការបានល្អ ។ លោក​អ្នកត្រូវប្តូរប្រេង​ម៉ាស៊ីនឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយ​សំណឹក​ដោយសារប្រព័ន្ធម៉ាស៊ីនដំណើរការ ។
៥-ទម្លាប់អនុវត្តការបើកបរឱ្យបានល្អ៖ ចូររៀប​ចំ​ទម្លាប់នៃការបើកបរឱ្យបានល្អ ចៀស​វាងការ​ស្ទះចរាចរណ៍ ដែលអាចបណ្តាលឱ្យរថ​យន្តប្រើ​ប្រាស់ប្រេងច្រើន និងកុំបើកបរលឿន​ពេក។​(ល្បឿននៃការបើកបរដ៏ប្រសើរបំផុត​សម្រាប់​សន្សំសំចៃប្រេងគឺចាប់ពី៦០ទៅ​៨៥​គីឡូម៉ែត្រ​ ក្នុងមួយម៉ោង)។​ ជាពិសេស សូម​បើក​បរដោយ​សន្សឹមៗ បង្កើន​ឬបន្ថយល្បឿនកុំ​បង្ខំ ពេលនោះ​រថយន្តរបស់លោកអ្នកនឹងស៊ី​ប្រេង​តិច។ ប្រសិនបើលោកអ្នកបើកម៉ាស៊ីន​ត្រជាក់នៅពេលបើកបរក្នុងអាកាសធាតុក្តៅ រថ​យន្ត​នឹងស៊ីប្រេង២០%បន្ថែមទៀត។ ដូច្នេះ​លោកអ្នកគួរថែ​រក្សា​រថយន្តឱ្យនៅត្រជាក់ និង​ចតវានៅកន្លែងដែល​មានម្លប់ ។ លោកអ្នកគួរ​តែ​យកសម្ភារដែលមិន​សំខាន់ចេញពីរថយន្ត​ដើម្បី​កាត់បន្ថយទម្ងន់ ដែលបណ្តាលឱ្យរថយន្ត​ស៊ីប្រេងច្រើនផងដែរ។
៦-សន្សំសំចៃទៅលើការចតរថយន្ត៖ សូម​ស្វែងរកចំណតរថយន្តដែលមានតម្លៃថោកបំផុត​នៅជុំវិញកន្លែងរបស់លោកអ្នក ៕