សិស្សប្រឡងជាប់និទ្ទេស A ចំនួន ៣រូប ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីលោកអភិបាលស្រុកព្រៃនប់
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោកអ៊ី ធារិន អភិបាលស្រុកព្រៃនប់សម្តែងការសាទរចំពោះបេក្ខជនទទួលបាននិទ្ទេស A ចំនួន ៣រូបមានសិស្សវិទ្យាល័យ ហ៊ុន សែន វាលរេញ ចំនួន២នាក់និង វិទ្យាល័យអាត់តាម៉ៃយូស ម្នាក់ ។
លោកអភិបាលស្រុកបានមានប្រសាសន៍ថា ជាមោទកភាពជាខ្លាំង សម្រាប់ស្រុកព្រៃនប់ ដោយមានបេក្ខជនសិស្សចំនួន ៣រូប ទទួលបាន និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦។
ផ្នែកសិក្សាសង្គម និងវិទ្យាសាស្ត្រហើយក៍ជាសមិទ្ធផលដ៏គួរឱ្យមោទកភាព សម្រាប់សិស្ស អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាលារៀនទាំងមូល។
លោកអភិបាលស្រុកសូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនៗទាំងពីរ ដែលបានបង្ហាញពីសមត្ថភាព និងការតស៊ូរហូតទទួលបានលទ្ធផលដ៏ល្អប្រសើរនេះ។
អបអរសាទរ និទ្ទេស A សូមជូនពរឱ្យប្អូនៗទទួលបានជោគជ័យកាន់តែធំធេង ក្នុងការសិក្សានាពេលអនាគត ៕






ចែករំលែកព័តមាននេះ