ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកគេគ្រវែងចោល យកអ្នកបើកបររបស់ខ្លួនដាក់ជំនួស

1 អាទិត្យ មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ លោក តុ​ប សាង ដែល​ជា​មន្ត្រី​កិច្ចសន្យា​បម្រើ​ការងារ​នៅ​សាលាស្រុក​អង្គរ​បូ​រី ខេត្តតាកែវ បាន​លើក​ឡើង​ថា លោក​ត្រូវ​បាន​លោក កង អាណា​ន់ អភិបាលស្រុក​អង្គរ​បូ​រី បញ្ចប់​ការងារ និង​មិន​បាន​បើក​ប្រាក់ខែ​ឱ្យ​លោក ដោយ​លោក​អះអាង​ថា លោក​បាន​បម្រើ​ការងារ​ជា​មន្ត្រី​កិច្ចសន្យា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ មុន​ពេល​លោក កង អាណា​ន់ មក​កាន់​តំណែង​ជា​អភិបាលស្រុក ​។

តាម​ការ​បញ្ជាក់​របស់​លោក តុ​ប សាង លោក​បាន​បម្រើ​ការងារ​នៅ​សាលាស្រុក​អង្គរ​បូ​រី​ជា​ច្រើន​ឆ្នាំ និង​ធ្លាប់​បំពេញការងារ​ជា​មន្ត្រី​កិច្ចសន្យា​ជា​ប្រចាំ ​។ លោក​អះអាង​ថា ការ​បញ្ចប់​ការងារ​នា​ពេល​នេះ បាន​ធ្វើ​ឱ្យ​លោក​មានការ​ងឿងឆ្ងល់ ព្រោះ​លោក​មិន​បាន​ទទួល​ការ​ពន្យល់​ច្បាស់លាស់​អំពី​មូលហេតុ​នៃ​ការ​បញ្ចប់​ការងារ ​។

លោក តុ​ប សាង បាន​បន្ត​អះអាង​ថា បើក​ប្រាក់ខែ លោក​អភិបាលស្រុក​ថា បើក​ប្រាក់ខែ​ជាមួយ​លោក​ផ្ទាល់ ប៉ុន្តែ​នៅ​ពេល​ដល់​ពេល​បើក​ប្រាក់ខែ លោក​បែរជា​ត្រូវ​បាន​ប្រាប់​ថា មិន​មាន​ថវិកា​សម្រាប់​បើក​ប្រាក់ខែ ទៅ​វិញ ​។ ជាមួយ​គ្នា​នេះ លោក តុ​ប សាង អះអាង​ថា បន្ទាប់​ពី​លោក​ត្រូវ​បាន​ដក​ចេញពី​ការងារ តួនាទី​ដែល​លោក​ធ្លាប់​បំពេញ ត្រូវ​បាន​អ្នកបើកបរ​រថយន្ត​របស់​លោក​អភិបាលស្រុក​ចូល​មក​បំពេញ​ជំនួស ​។ លោក​យល់​ថា ការ​ផ្លាស់​ប្តូរ​នេះ​គួរ​ត្រូវ​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​អំពី​មូលហេតុ និង​នីតិវិធី​ដែល​បាន​អនុវត្ត​ ។

លោក តុ​ប សាង បាន​ស្នើ​ឱ្យ​មានការ​បំភ្លឺ​អំពី​ការ​បញ្ចប់​ការងារ និង​បញ្ហា​ប្រាក់ខែ​ដែល​លោក​អះអាង​ថា​ មិន​ទាន់​ត្រូវ​បាន​បើក​ជូន​លោក ដើម្បី​ឱ្យ​រូប​លោក និង​សាធារណជន​បាន​យល់​ច្បាស់​អំពី​ដំណើរការ​ដែល​បាន​អនុវត្ត​ ។

ព័ត៌មានបន្តមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​