ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវមិន​ដល់​ ២ថ្ងៃ ចាប់ខ្លួនចោរគា.ស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតម៉ូតូ ជូនជនរងគ្រោះវិញ

5 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក៏​ដូច​ជា​លោក គិ​ម វណ្ណៈ អភិបាលស្រុក​សូទ្រនិគម ព្រមទាំង​មាន​កិច្ច​សម្របសម្រួល​នីតិវិធី​ពី​ផែនការ​ងារ​នគរ បាល​យុត្តិធម៌ កម្លាំង​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សំរោង ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឃី​ម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បាន​ចុះ​ស្រាវជ្រាវ​ករណី​អំពើ​កាប់​គាស់​ទម្លុះ ទម្លាយ​យក​ម៉ូតូ ០១​គ្រឿង រហូត​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ឈ្មោះ កូយ សុ​ជាតិ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ទីកន្លែង​កំណើត និង​អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​រទាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០​ខែសីហា​និង​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​៣១​ខែសីហា​ឆ្នាំ​២០២៦​ស្ថិត នៅ​ចំណុច​ក្នុងផ្ទះ ជន​រង​គ្រោះ ក្នុងភូមិ​ថ្នល់​ចែក ឃុំ​សំរោង ស្រុក​សូទ្រនិគម ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៦ នេះ​ថា បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង ដោយ​មាន​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ ទោ ហួត​សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បានឱ្យ លោក​វរសេនីយ៍ឯក ឃឹម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រនិគម ដឹកនាំ​កម្លាំង​ចុះ​សហការ​ជាមួយ មន្ត្រី​នគរបាល​ប៉ុស្តិ៍​សំរោង រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ម្នាក់ រួច​យក​មក​ធ្វើ ដំរាប​តាម នៅ​កន្លែង​កើតហេតុ ។

និង​បាន​ដកហូត​វត្ថុ​តាង​ម៉ូតូ ០១​គ្រឿង​ម៉ាក JINCHENG ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ រដ្ឋ​14 1-0388 ប្រគល់​ជូន​ជន​រង​គ្រោះ​យក​ទៅ​ប្រើប្រាស់​វិញ ករណី​ខាងលើ នេះ​សមត្ថ កិច្ច​យើង​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត កំពុង ដើម្បី​បន្ត​នីតិវិធី នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៦ និង រៀបចំ​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ បន្ត ទៅ​កាន់​តុលាការ ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៦ ដើម្បី​ចាត់ការ​តាម​នី​វិធី របស់ តុលាការ​ខេត្តសៀមរាប ផង​ដែរ​៕