ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ចូល​ទៅ​កា.ប់​ជន​រង​គ្រោះ​ក្នុង​រោង​ចិញ្ចឹម​មាន់

2 អាទិត្យ មុន
  • ពោធិ៍សាត់

ខេត្ត​ពោធិ៍សាត់ ៖ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៦ ដោយ​អនុវត្ត​តាម​មតិ​ដឹកនាំ​ដ៏​ខ្ពស់​ខ្ពស់​របស់ លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្ត លោក​វរសេនីយ៍ឯក យ​ន ប៊ុ​ន​ធា អធិការ​នគរបាល​ស្រុក​បាកាន បាន​ដឹកនាំ​កម្លាំង នៃ​អធិដ្ឋាន​នគរបាល​ស្រុក​បាកាន ចុះ​បង្ក្រាប​ករណី​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្រដាប់​ដោយ​កាំបិត​ចំនួន ០២​ដើម ចូល​ទៅ​ក្នុង​រោង​ចិញ្ចឹម​មាន់​នឹង​បាន​កាប់​ប្រហារ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​ដេក បណ្តាល​ឱ្យ​រង​របួសធ្ងន់​ត្រង់​ផ្ទៃមុខ និង​ដៃ​។

មូលហេតុ​ដោយសារ​ជន​រង​គ្រោះ​មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​ជនសង្ស័យ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង ១១​យប់ ស្ថិត​នៅ​ភូមិ​ផ្ទះ​ស្លា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន​។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​រួម​មាន​៖
១. ឈ្មោះ ភុ​ន ពន្លឺ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ
២. ឈ្មោះ ភាន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ផ្ទះ​ស្លា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

វត្ថុ​តាង​ដែរ​ជនសង្ស័យ​ប្រើ​សម្រាប់​ធ្វើ​សកម្មភាព​មាន​៖
១.​កាំបិត​ចំនួន ២​ដើម
២.​ម៉ូតូ ធុន​សង់​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៥ ០១​គ្រឿង​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​គ្រួសារ​ប​ញ្ចូ​ន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។ រីឯ​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ខាងលើ បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕