ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃមួយអង្គ បែកពាងប្រហុក ព្រោះ​តែបង្ហាញប្រដា.ប់ភេ.ទឱ្យស្ត្រីមើល​

1 ខែ មុន
  • តាកែវ

ខេត្ត​តាកែវ ​៖ សង្ឃ​មួយ​អង្គ ព្រះ​នាម ម៉​ន ម៉ាត់ ដែល​មាន​តួនាទី​ជា​លេខា​អនុគណ​ស្រុក​ព្រៃកប្បាស និង​ជា​គ្រូសូត្រឆ្វេង​វត្ត​ចំប៉ា ត្រូវ​បាន​បែកធ្លាយ​រូប ដោយ​មានការ​ឆាត​តាម​ទូរ​សព្ទ​ជាមួយ​នារី​ម្នាក់ ក្នុង​លក្ខណៈ​មិន​សមរម្យ ហើយ​ថែម​ទាំង​បង្ហាញ​អវយវៈ​ផ្លូវភេទ​របស់​ខ្លួន​តាម​ការ​ហៅ​ជា​វី​ដេ​អូ​ផង​ដែរ​។

ក្រោយ​ករណី​នេះ​ត្រូវ​បាន​បែកធ្លាយ និង​បង្ក​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ពុទ្ធបរិស័ទ មន្ត្រី​សង្ឃ រួម​ជាមួយ​អនុគណ​ស្រុក និង​ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក​ព្រៃកប្បាស បាន​បើក​ការ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ការ​ពិត​ពាក់ព័ន្ធ​នឹង​ករណី​នេះ​។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៦ មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​សួរនាំ​សាមីខ្លួន​។ ជា​លទ្ធផល​នៃ​ការ​សួរនាំ សាមីខ្លួន​បាន​ទទួលស្គាល់​ថា ករណី​ដែល​បាន​បែកធ្លាយ​នោះ គឺជា​ការ​ពិត និង​បាន​ទទួលស្គាល់​កំហុស​របស់​ខ្លួន​។

ក្រោយ​ពី​ទទួលស្គាល់​កំហុស សាមីខ្លួន​បាន​សម្រេច លាចាក​សិក្ខាបទ​ភ្លាម​ៗ ដោយ​បញ្ចប់​ភេទ​ជា​សង្ឃ​។

លោក គឹ​ន ភក្តី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ព្រៃកប្បាស បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៦​ថា ការ​ចុះ​សួរនាំ និង​ការ​សម្រេច​របស់​សាមីខ្លួន​ក្នុង​ការ​លាចាក​សិក្ខាបទ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​បែកធ្លាយ​ព័ត៌មាន និង​ការ​ស៊ើបអង្កេត​របស់​មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ពាក់ព័ន្ធ​។

ករណី​នេះ​ក៏​បាន​បង្ក​ឱ្យ​មានការ​ពិភាក្សា​ពាក់ព័ន្ធ​នឹង វិន័យ​សង្ឃ សីលធម៌ និង​កិត្តិយស​របស់​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ និង​ជា​សាសនា​ដែល​ប្រជា​ពុទ្ធបរិស័ទ​កម្ពុជា​គោរព​ប្រតិបត្តិ​ជា​យូរ​មក​ហើយ​។

យ៉ាងណា​ក៏​ដោយ ការ​លាចាក​សិក្ខាបទ​របស់​សាមីខ្លួន ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​រូប​លោក​ទទួលស្គាល់​កំហុស​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​