ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​ក្នុង​រណ្តៅ​ដី​មួយ​កន្លែង​នៅ​ស្រុក​កំពង់​រោ​ទ៌

3 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​ក្នុង​រណ្តៅ​ដី​ដ៏​ធំ​មួយ​កន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ ។

ការ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ សីហា ២០២៦ នៅ​ក្នុង​ទឹកស្រះ​រណ្តៅ​ដី​ខ្នាត​យក្ស​ខាងក្រោយ​រោងចក្រ​ឬ​ស្សី​អម ស្ថិត​ក្នុងភូមិ​ព្រៃ​ចំណា ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទ៌ ។

ប្រភព​បញ្ជាក់​ថា រណ្តៅ​ដី​ខ្នាត​យក្ស​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ជីករណ្តៅ​យក​អាច​ម៌​ដី​តំបន់​សេដ្ឋកិច្ច​ពិសេស សាងសង់​រោងចក្រ ជីក​ជ្រៅ​ដល់​ក្បាល​ប្រែ​ត នៅ​រដូវវស្សា មាន​ភ្លៀង​ធ្លាក់ទឹក​ហូ​ពី​អូរ​ចូល​រណ្តៅ​ពេញព្រៀប ទើប​មាន​មនុស្ស​លង់ទឹក​ក្នុង​រណ្តៅ​ដី​ស្លាប់​បែប​នេះ ។

ហើយ​សព គឺជា​សព​មនុស្ស​ប្រុស ស្លៀក​សំលៀក​ប​ពាក់​ខោ​ខ្មៅ​អាវ​ខ្មៅ បើ​បងប្អូន​ណា​មាន​បាត់​សាច់ញាតិ សមាជិកគ្រួសារ​សូម​មក​មើល​នៅ​ភូមិ​ព្រៃ​ចំណា​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោ​ទ៌​។ ករណី​នេះ​ដែរ មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ សមត្ថ​មិ​ច្ច​កំពុង​ពិនិត្យ ៕