ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ ​៖ ISC-2 និង​ចូល​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​អន្តរ​សភា​ក្នុង​គ្រា​ដែល​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹងភាព​មិន​ច្បាស់លាស់ និង​បញ្ហា​ប្រឈមកាន់តែ​ស្មុគស្មាញ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម ​សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ មាន​ព្រះរាជ​បន្ទូល​ថា ​សម្រាប់​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស​ន្នី​សី​ទ​ប្រធាន​សភា​ នៃ​អន្តរជាតិ​លើក​ទី​២ (ISC-2 ) ហើយ​ក៏ជា​ការរួមចំណែក​ដ៏​មានអត្ថន័យ​ក្នុង​ការ​ពង្រឹងកិច្ច​សហប្រតិបត្តិការ​អន្តរ​សភា ក្នុង​គ្រា​ដែល​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង ភាព​មិន​ច្បាស់លាស់ និង​បញ្ហា​ប្រឈម កាន់តែ​ស្មុគស្មាញ​ ។

យោង​តាម​ព្រះរាជ​សារ ​ដែល​អាន​ដោយ​ឯកឧត្តម ​អ៊ុ​ច បូរ​រិ​ទ្ធ អនុប្រធាន​ទី​២ ​ព្រឹទ្ធសភា​ នៅ​ក្នុង​ពិធី​បើក​ស​ន្នី​សី​ទ​ប្រធាន​សភា ​នៃអន្តរ​សភា​លើក​ទី​២​ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​សហា​ ឆ្នាំ​២០២៦ ​ព្រះ​មហាក្សត្រ​ព្រះរាជ​បន្ទូល​បន្ត​ថា​ ៖ «ខ្ញុំព្រះករុណា​ខ្ញុំ មាន​ជំនឿ​ជឿជាក់​ថា ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ សន្និសីទ​ប្រធាន​សភា អន្តរ​សភា​លើក​ទី​២ គឺជា​មោទនភាព ដ៏​ធំធេង សម្រាប់​ប្រជាជាតិ​កម្ពុជា ហើយ​ក៏​ជា​ការ​រួមចំណែក​ដ៏​មានអត្ថន័យ​ក្នុង​ការ​ពង្រឹង កិច្ច​សហប្រតិបត្តិការ​អន្តរ​សភា ក្នុង​គ្រា​ដែល​ពិភពលោក​កំពុង​ប្រ​ឈម​មុខ​នឹងភាព​មិន​ច្បាស់លាស់ និង​បញ្ហា​ប្រឈមកាន់តែ​ស្មុគស្មាញ​។ ព្រឹត្តិការណ៍​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​រួម តាម​រយៈ​កិច្ច​សន្ទនា និង​ការទូត​សភា ជោគជ័យ​ក្នុង សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នៃ​សភា​អន្តរជាតិ​សម្រាប់​ការ​អត់ឱន និង​សន្តិភាព កាលពី​ឆ្នាំ​២០២៤»​ ។

ព្រះមហាក្សត្រ​ ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា សន្និសីទ​ប្រធាន​សភា ​នៃ​អន្តរ​សភា​លើក​ទី២​នេះ នឹង​ក្លាយជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ក្នុង​ការ​ពង្រឹង​សាមគ្គីភាព​សភា និង​អះអាង​ជា​ថ្មី​នូវ​ការប្តេជ្ញា​ចិត្ត​រួម​របស់​យើង ដើម្បី​សន្តិភាព​, ការ​យោគ យល់​គ្នា ទៅ​វិញ ទៅ​មក​, ការ​ផ្សះផ្សា​, និង​ការ​ជឿជាក់ រវាង​ប្រជាជាតិ​និង​ប្រជាជាតិ​ ។

ព្រះមហាក្សត្រ​ បាន​សូម​ឱ្យ​សន្និសីទ​នេះ ក្លាយជា​ប្រភព ​នៃ​ជំនឿ​ជា​ថ្មី​លើ​កា​រស​ន្ទនា ពង្រឹងឆន្ទៈ​រួម​របស់​យើង ក្នុង​ការលើកតម្កើង និង​គោរព​ច្បាប់​អន្តរជាតិ ព្រមទាំង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ កាន់តែ​ជិត​ស្និទ្ធ ដើម្បី​កសាងពិភពលោក​មួយ​ដែល​មាន​សន្តិភាព យុត្តិធម៌ និង​វិបុលភាព​ប្រកបដោយ ចីរភាព​។ សូម​ឱ្យ​យើង​រួម​គ្នា​ប្រែក្លាយ​សាមគ្គីភាព ជា​សកម្មភាព​ជាក់ស្តែង និង​ផ្លាស់​ប្តូរ​បំណងប្រាថ្នា​រួម របស់​យើងឱ្យទៅ​ជា​ការ​រីក​ចម្រើន​ស្ថិតស្ថេរ​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​នេះ និងជំនាន់​ក្រោយ​ៗ​ទៀត ​។

ក្នុង​ព្រះរាជ​សារ​ ព្រះមហាក្សត្រ​ មាន​ព្រះ​បន្ទូល​ទៀត​ថា ​សន្តិភាព និង​វិបុលភាព មិន​អាច​ចែក​ដាច់​ពី​គ្នា​បាន​ទេ​។ សន្តិភាព មិន​អាច​គង់វង្ស​ទេ បើ​ការ អភិវឌ្ឍ​ត្រូវ​បាន​គេ​បដិសេធ​។ ការ​អភិវឌ្ឍ មិន​អាច​រីក​ចម្រើន​បាន​នៅ​ក្នុង​ស្ថានភាព​ជម្លោះ​។ ហើយ​ទាំងសន្តិភាព និង​ការ​អភិវឌ្ឍ មិន​អាច​រក្សា​បាន​ទេ បើ​គ្មាន​ការ​ជឿជាក់ យុត្តិធម៌ និង​នីតិរដ្ឋ​ ។

ព្រះរាជ​សារ​ ព្រះមហាក្សត្រ​ បាន​បញ្ជាក់​ថា​ ៖ «​ក្នុង​ហេតុផល​នេះ សាមគ្គីភាព​បណ្តា​ប្រជាជាតិ មិន​អាច​ផ្អែក​លើ​សុ​ឆន្ទៈ​តែ​មួយ​មុខ​បាន​ឡើយ​។ សាមគ្គីភាព​នេះ ត្រូវ​តែ​ឈរ​លើ​មូលដ្ឋាន​ នៃ​ការ​ទទួលខុស​ត្រូវ​រួម​, ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​, សន្តិសហ​វិជ្ជមាន​, និង​ប្រកាន់ខ្ជាប់​ច្បាប់​អន្តរជាតិ​។ សាមគ្គីភាព​បែប​នេះ នឹង​ក្លាយជា​មាន​ន័យ​នៅ​ពេល ដែល​មានការ​ស្តែង​ចេញ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​, បំណង​ល្អ​, និង​ការ​ប្តេជ្ញា​ប្រកបដោយ ស្មោះត្រង់ ក្នុង​ការ​ដោះស្រាយ​នូវ​ភាព​ខុស​គ្នា ដោយ​សន្តិ​វិធី​» ​។

ព្រះមហាក្សត្រ​ មាន​ព្រះរាជ​បន្ទូល​បន្ថែម​ថា ​សភា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រែក្លាយ​ចក្ខុវិស័យ​នេះ​ឱ្យ​ក្លាយជា​ការ​ពិត​។ តាម​រយៈ​ការតាក់តែង​ច្បាប់ ការ​ត្រួតពិនិត្យ ការ​បំពេញ​តួនាទី​ជា​តំណាង​របស់​ប្រជាពលរដ្ឋ និង​ការទូត​សភាសភា បាន​រួមចំណែក​ពង្រឹង​នីតិរដ្ឋ លើកកម្ពស់​គណនេយ្យ​ភាព បង្ការ​ជម្លោះ និង​កសាង​ទំនុកចិត្ត​រវាង​ប្រជាជន និង​ប្រជាជាតិ​។ ក្នុង​ពិភពលោក​ដែល​មានការ​បែងចែក និង​ស្មុគស្មាញ​កាន់តែ​ខ្លាំង កិច្ច​សន្ទនា​សភា នៅ​តែ​ជា​ឧបករណ៍​ ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ជំរុញ​ការ​យោគយល់​គ្នា​ទៅ​វិញ ទៅ​មក ការ​លើក​ទឹក ចិត្ត​ដល់​ការ​សម្រុះសម្រួល​, និង​ការ​លើកកម្ពស់​ដំណោះស្រាយ​ដោយ សន្តិវិធី ដោយ​ផ្អែក​លើ​ច្បាប់ អន្តរជាតិ ​។

តាម​រយៈ​ព្រះរាជ​សារ​ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជ​បន្ទូល​បន្ថែម​ថា​ការ​ពង្រឹង​ច្បាប់​អន្តរជាតិ គឺ​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​។ ច្បាប់​អន្តរជាតិ ផ្តល់​នូវ ក្របខ័ណ្ឌ​រួម ដែល​តាម​រយៈ​នេះ រដ្ឋ​នានា ទាំង​ធំ​ទាំង​តូច អាច​រួមរស់​ជាមួយ​គ្នា​ប្រកបដោយ​ភាព​ថ្លៃថ្នូរ​, សមភាព​, និង​សុវត្ថិភាព​។ ការ​ការពារ​អធិបតេយ្យ ការ​លើកកម្ពស់​ភាព​ត្រឹមត្រូវ​, និង​ការ​អត់ធ្មត់​ក្នុង​ការ ប្រើ​អំណាច​ដោយ​មិន​ត្រឹមត្រូវ​, នឹង​ផ្តល់​នូវ​សន្តិវិធី​សម្រាប់​ការ​ដោះស្រាយ​ជម្លោះ​។ ការ​ដោះស្រាយ ជម្លោះ​ដោយ​សន្តិវិធី មិនមែន​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​ទេ ប៉ុន្តែ​ជា​ការ​បង្ហាញ​នូវ​ប្រាជ្ញា ការ​ទទួលខុស ត្រូវ​, និង​ការ​គោរព​សណ្តាប់ធ្នាប់​អន្តរជាតិ ​។

ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​បន្ថែម​ថា​តាម​រយៈ​សន្និសីទ​នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា​ខ្ញុំ មាន​ជំនឿ​ជឿជាក់​ថា “​សេចក្តី​ប្រកាស​ទី ក្រុងភ្នំពេញ​” នឹង​ត្រូវ​អនុម័ត​ដោយ​ជោគជ័យ ព្រោះ​វា​ជា​ការ​រួមចំណែក​ប្រកបដោយ​អត្ថន័យ ចំពោះ សហគមន៍​អន្តរ​សភា និង​សហគមន៍​អន្តរជាតិ​ដ៏​ទូលំទូលាយ​។ សូម​ឱ្យ​សេចក្តី​ប្រកាស​ទីក្រុង​ភ្នំពេញ​នេះ ឈរ​ជា​និមិត្តរូប​នៃ​ការ​ប្តេជ្ញា​ចិត្ត​រួម ចំពោះ​យុត្តិធម៌​, សិទ្ធិ​មនុ ស្ស​, ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​, ការ​កសាង​សន្តិភាព​, ការ​ផ្សះផ្សា​, ការ​ដោះស្រាយ ជម្លោះ​ដោយ​សន្តិវិធី និង​កិច្ច​សហប្រតិបត្តិការ​ឈរ លើ​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ​ ។

លើស​ពី​នេះ​ព្រះ​អង្គ​ក៏​សូម​ឱ្យ​សន្និសីទ​ប្រធាន​សភា​នៃ​អន្តរ​សភា​លើក​ទី​២​នេះ ទទួល​បាន​ជោគជ័យ​ត្រចះត្រចង់ និង លទ្ធផល​ប្រកបដោយ​អត្ថន័យ​ដើម្បី​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​វិបុលភាព​រួម​សម្រាប់ ប្រជាជាតិ​ទាំងអស់​ ៕