ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ច​កា.ត់​ខ្សែភ្លើង ម្ចាស់​មក​ទាន់ ​ជិះ​ម៉ូតូ​រត់គេច តែរត់មិនរួច​

3 ថ្ងៃ មុន

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ខ្សែភ្លើង​ម្នាក់ ត្រូវ​បាន​ម្ចាស់​ចំការ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាលស្រុក​សាមគ្គី​មុនី​ជ័យ ខណៈ​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​យក​កន្ត្រៃ​លួច​កាត់​ខ្សែភ្លើង​ហើយ​ត្រូវ​បាន​ម្ចាស់​មក​ទាន់​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​។ ប៉ុន្តែ​ត្រូវ​ម្ចាស់​ចំការ​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង ហូត​ដល់​ឃាត់ខ្លួន​បាន​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​កាត់​ខ្សែភ្លើង​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​បន្ទាយ​ខ្មែរ ឃុំ​ជើង​រាស់ ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​និយាយ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ សួន សូ​ឃា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ត្រពាំង​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ចំណែក​ម្ចាស់​ចំការ​មានឈ្មោះ ហឿ​ន យូ​សៀន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​សួ​ស​នៃ ឃុំ​ជើង​រាស់ ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​និយាយ​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៦ នៅ​ចំណុច​ចំការ​ខាងលិច ភូមិ​សួ​ស​នៃ ឃុំ​ជើង​រាស់ ស្រុក​សាមគ្គី​មុនី​ជ័យ មាន​ករណី​ចោរកម្ម​លួច​កាត់​ខ្សែភ្លើង​មួយ​កើតឡើង​ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់ មានឈ្មោះ សួន សូ​ឃា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ត្រពាំង​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង បាន​ធ្វើ​សកម្មភាព​យក​កន្ត្រៃ​ទៅ​កាត់​ខ្សែភ្លើង ដែល​ម្ចាស់​បាន​ត​ចូល​ទៅ​ក្នុង​ចំការ​ទុក​សម្រាប់​ប្រើប្រាស់​។ ក្នុង​ពេល​ដែល​ជនសង្ស័យ​ខាងលើ​កំពុង​តែ​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែរ​ភ្លើង​នៅ​ក្នុង​ចំការ​ខាងលើ​នោះ ស្រាប់តែ​ម្ចាស់​ចំការ​បាន​មក​ទាន់ ហើយ​ជនសង្ស័យ​ឃើញ​ក៏​បាន​ជិះ​ម៉ូតូ​ព្យាយាម​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ចំការ​ជិះ​ម៉ូតូ​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង​តាម​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​បន្ទាយ​ខ្មែរ ឃុំ​ជើង​រាស់ ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ហើយ​ក៏​ប្រគល់​ជូន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​សាកសួរ​រូបគេ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព យក​កន្ត្រៃ​ទៅ​លួច​កាត់​ខ្សែភ្លើង​ម្ចាស់​ចំការ​ពិតប្រាកដ​មែន ។ ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​បាន​÷ ខ្សែភ្លើង​ចំនួន​២​ដុំ​,​កន្ត្រៃ​១​ដើម​,​ទូរស័ព្ទ​១​គ្រឿង​, និង​ម៉ូតូ​ចំនួន​១​គ្រឿង​ជា​មធ្យោបាយ ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​1J-8720 ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​÷ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​